បទយកការណ៍

របាំបុរាណខ្មែរនឹងលេចមុខ​នៅមហោស្រព​ផ្តួចផ្តើមដោយ​ក្រុមហ៊ុនចៃ្នម៉ូដ Pierre Cardin

សំឡេង ១០:៥១
ផ្ទាំងផ្សព្វផ្សាយ​មហោស្រពLacoste ដែលនឹងត្រូវ​រៀបចំឡើង​ដោយក្រុមហ៊ុនច្នៃម៉ូដបារាំង  Pierre Cardin នៅ​ខែសីហា​ឆ្នាំ ២០២១
ផ្ទាំងផ្សព្វផ្សាយ​មហោស្រពLacoste ដែលនឹងត្រូវ​រៀបចំឡើង​ដោយក្រុមហ៊ុនច្នៃម៉ូដបារាំង Pierre Cardin នៅ​ខែសីហា​ឆ្នាំ ២០២១ © Neaka

នៅពេលរដ្ឋាភិបាល បារាំងត្រៀមបើកប្រទេសឡើងវិញ សម្រាប់រដូវក្តៅវិស្សមកាល ប៉ុន្មានខែខាងមុខ សមាគមអ្នកសិល្បករខ្មែរកំពុងប្រុងប្រៀបត្រៀមខ្លួនផងដែរ សម្រាប់ចេញសំដែងនៅលើឆាកឡើងវិញ។ បន្ទាប់ពីអាក់ខានហាត់ និងសំដែង ជាង ១ឆ្នាំដោយសារវិធានការបិទខ្ទប់ប្រទេស ក្នុងកាលៈទេសៈកូវីដ សមាគម វប្បធម៌ខ្មែរ ACK ក្រោមការជួយជ្រោមជ្រែងរបស់សមាគម ប៉ាឌូម៉ា និងក្រុមហ៊ុនច្នៃម៉ូដ បារាំងដ៏ល្បីឈ្មោះ ព្យ៉ែរ ការដាំង Pierre Cardin នឹងបានសំដែង នៅក្នុងមហោស្រពអន្តរជាតិ នៅ ខែសីហាខាងមុខ។ ក្រុមហ៊ុនច្នៃម៉ូដ Pierre Cardin ដែលជារៀបចំមហោស្រព បានធ្វើសន្និសីទកាសែតកាលពីថ្ងៃព្រហស្បតិ៍ទី​៥ ឧសភា ឆ្នាំ ២០២១ ដើម្បីបញ្ជាក់ពីការរៀបចំ ព្រឹត្តិការណ៍វប្បធម៌ មួយនេះ។