បទយកការណ៍

លោក លឹម ចាន់ណារិទ្ធ៖ខ្ញុំនឹងវិលទៅស្រុកខ្មែរវិញបង្កើតក្រុមហ៊ុនដែលផ្តល់ការងារដល់កូនខ្មែរ

សំឡេង ០៩:៥៧
លោក លឹម ចាន់ណារិទ្ធ គឺជាប្រធានផ្នែកប្រតិបត្តិការ និងភស្តុភា នៃក្រុមអាម៉ាហ្សូន
លោក លឹម ចាន់ណារិទ្ធ គឺជាប្រធានផ្នែកប្រតិបត្តិការ និងភស្តុភា នៃក្រុមអាម៉ាហ្សូន © សហការី

នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI ​នៅពេល​នេះ ​អ៊ឹង ប៊ុនថន សូម​ណែនាំ​លោក​អ្នក​ឲ្យ​ស្គាល់​លោក លឹម ចាន់ណារិទ្ធ គឺ​ជា​ប្រធាន​ផ្នែក​ប្រតិ​បត្តិការ និង​ភស្តុភា នៃ​ក្រុម​អាម៉ាហ្សូន គឺ​ជា​ក្រុម​ហ៊ុន​លំដាប់​ពិភព​លោក​នៅ​សហរដ្ឋ​អាមេរិក​។ ​ទោះ​បី​មាន​សញ្ជាតិ​អាមេរិក មាន​ការ​ងារ​ល្អ ​ប្រាក់​ខែ​ច្រើន​រស់​នៅ​សុខ​ស្រួល​លើ​ទឹក​ដី​ប្រទេស​មហា​អំណាច​ក៏​ដោយ ​ក៏​យុវជន​ខ្មែរ​អាយុ​២៦​ឆ្នាំ​រូបនេះ​ នៅតែមាន​បំណង​ចង់​វិល​មក​រស់​នៅ​ប្រទេស​កំណើត​វិញ​នៅថ្ងៃ​មួយ​ ដើម្បី​ជួយ​ប្រទេស​កម្ពុជា​ឲ្យ​មាន​សេដ្ឋ​កិច្ច​រី​ក​ចម្រើន​។