បទយកការណ៍

អ្នកស្រលាញ់ការសិក្សាពីការអភិវឌ្ឍន៍ទីក្រុង អាចផ្តើមស្វែងរកឯកសារពីទិន្នន័យទីក្រុងនៅកម្ពុជា

សំឡេង ១២:៣៥
គេហទំព័រផ្ទុកទិន្នន័យមួយហៅថា ទិន្នន័យទីក្រុងនៅកម្ពុជា
គេហទំព័រផ្ទុកទិន្នន័យមួយហៅថា ទិន្នន័យទីក្រុងនៅកម្ពុជា © សហការី

នៅថ្ងៃអង្គារ​ម្សិលមិញនេះ ​មជ្ឈមណ្ឌល​ខេមរសិក្សា​បានដាក់​សម្ពោធ​គេហទំព័រ​ផ្ទុកទិន្នន័យ​មួយហៅថា ​ទិន្នន័យ​ទីក្រុង​នៅកម្ពុជា​។​ ជាគេហទំព័រ​ដែលអាច​ឲ្យសាធារណជន​ចូលទៅស្វែងរក​ឯកសារ​ស្រាវជ្រាវ​ និងឯកសារ​យោងទាក់ទង​នឹងបញ្ហា​កើតមាន​ជុំវិញ​ការអភិវឌ្ឍន៍​ទីក្រុង​នៅកម្ពុជា ​ក៏ដូចជាទីក្រុង​មួយចំនួនក្នុង​ពិភពលោក​។​ តាមរយៈ​គេហទំព័រ​នេះ កញ្ញា ​ស៊ួង សាម៉ឺឌី ​ប្រធានកម្មវិធី​នៃមជ្ឈមណ្ឌល​ខេមរសិក្សា ​អះអាងថា​ នឹងក្លាយជា​ធនធានមួយ​ដ៏សំខាន់​សម្រាប់​អ្នកដែលស្រលាញ់​និងចូលចិត្ត​ស្រាវជ្រាវ​ពីការអភិវឌ្ឍន៍​ទីក្រុង​។