បទយកការណ៍

នារីធ្វើការក្នុងវិស័យសេវាកម្មកម្សាន្ត៖ ដើម្បីក្រពះនិងដោះបំណុល «គេជួលធ្វើអីខ្ញុំធ្វើនឹង»

សំឡេង ០៨:៣៨
កន្លែងកំសាន្ត KTV
កន្លែងកំសាន្ត KTV © សហការី

នាអំឡុងពេល​​ជំងឺរាតត្បាត​កូវីដ១៩នៅមិនទាន់បាន​បិទបញ្ចប់ នារី​​បម្រើការងារក្នុងវិស័យ​សេវាកម្ម​កំសាន្តដែល​កំពុងជួបបញ្ហា​ក្រពះ បាន​ផ្លាស់ប្តូរ​អាជីព ​ទៅធ្វើការឲ្យគេ​នៅ​តាមផ្ទះវិញ។ ការងារនៅតាមផ្ទះ ដែលមាន​ដូចជាការ​បោកខោអាវ​និងលាងចាន​ជាដើម ​ត្បិត​ទទួលបាន​ប្រាក់ចំណូលតិច​ តែ​វាជាឆ្នាំងបាយ​​របស់នាង​នាពេលបច្ចុប្បន្ន។ ពេលខ្លះ​ នាងក៏ត្រូវ​ដើររើសឬទិញ​អេតចាយ​​ផង​ក៏មាន។ គ្មានជម្រើសនោះ​ទេ ព្រោះតែបំណុល ខណៈ​ក្រពះខ្លួន​និងគ្រួសារកំពុងដង្ហោ​យរក​ចំណីអាហារ។