បទយកការណ៍

លោកស្រី ម៉ែន ស៊ុន៖ ជោគជ័យរបស់ខ្ញុំគឺបានធ្វើម្ហូបឆ្ងាញ់ៗឱ្យបុគ្គលិក និងកម្មករហូប

សំឡេង ០៩:០៥
លោកឧកញ៉ាម៉ុង រិទ្ធី និងភរិយារបស់លោក គឺលោកស្រី ម៉ែន ស៊ុន
លោកឧកញ៉ាម៉ុង រិទ្ធី និងភរិយារបស់លោក គឺលោកស្រី ម៉ែន ស៊ុន © សហការី

នៅក្នុងនាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុបារាំង​អន្តរជាតិ ​RFI​ នៅពេលនេះ ​ហេង សុខនី​ សូមណែនាំ​លោក​អ្នក ​ឱ្យ​ស្គាល់ ភរិយា​ឧកញ៉ាម៉ុង រិទ្ធី​ គឺលោកស្រី ​ម៉ែន ស៊ុន​។​ ទោះបីជាមាន​ងារជំទាវ​ តែលោកស្រី ម៉ែន ស៊ុន​ មិនវាយឫក​ និងប្រើប្រាស់របស់​របរប៊្រេនៗ​ ដែលមានតម្លៃថ្លៃនោះទេ។​ ជារៀងរាល់ថ្ងៃក្រៅពីការងារ​ស្រែចម្ការ​ជាមួយស្វាមី​ លោកស្រីម៉ែន ស៊ុន​ ក៏ជាចុងភៅ​ចម្អិន​ម្ហូបអាហារ​ឱ្យបុគ្គលិក ​និងកម្មករ​ផងដែរ​។  លោកស្រី ​ម៉ែន ស៊ុន​ថ្លែងថា ​ការធ្វើម្ហូប​ឱ្យកម្មករហូប​ ដោយសារពួកគេ​ប្រើកម្លាំង​ពលកម្ម​​ច្រើន គឺត្រូវការហូប​អាហារ​មានជីវជាតិ​គ្រប់គ្រាន់ ​ទើបលោកស្រីត្រូវចំណាយពេល​ជាប្រចាំ​ធ្វើម្ហូបឆ្ងាញ់ៗឱ្យ​ពួកគាត់ហូប​ ម្យ៉ាងកម្មករ​ទាំងនោះជាគ្រួសារ​ក្រីក្រ ​ពេលបានហូបឆ្ងាញ់​ពួកគេសប្បាយចិត្ត​។