បទយកការណ៍

ការលក់បន្លែត្រីសាច់តាមអនឡាញ ទទួលបានអតិថិជនច្រើនក្នុងពេលកូវីដ១៩

សំឡេង ០៦:៤២
ទីតាំងលក់បន្លែនៅក្នុងផ្សារទំនើប (រូបតំណាង)
ទីតាំងលក់បន្លែនៅក្នុងផ្សារទំនើប (រូបតំណាង) © សហការី

វិបត្តិកូវីដ១៩ ​បានធ្វើឲ្យប៉ះពាល់​យ៉ាងខ្លាំង​លើសេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​ អ្នកខ្លះ​ត្រូវបាត់បង់​ការងារ​ ឬចំណូល​ធ្លាក់ចុះ ​ហើយមុខរបរ​ខ្លាំងមិនអាចដំណើរការបាន។​ ទោះជាបែបនេះក្តី​មុ ខរបរមួយចំនួន​ បែរជាទទួល​បានការគាំទ្រច្រើនទៅវិញ​នៅក្នុងពេលវិបត្តិ​កូវីដ១៩នេះ។​ មួយក្នុងចំណោមនោះ ​គឺការលក់បន្លែ ​ត្រីសាច់​តាមបណ្តាញសង្គម​។​​ អ្នកជំនាញផ្នែកកសិកម្ម​កម្ពុជា ​បានលើកឡើងថា​ បច្ចុប្បន្ននេះ ​ការទិញបន្លែ ​ឬត្រីសាច់ផ្សេងៗ​ បានក្លាយជាជម្រើស​របស់​ប្រជាពលរដ្ឋ​ ពិសេស​នៅរាជធានីភ្នំពេញ​ ដោយសារតែ​មានការបិទផ្សារនាពេល​កន្លងមក​។