បទយកការណ៍

កញ្ញា ជា រតនា៖ ខ្ញុំសុខចិត្តឲ្យឳពុកម្តាយលក់ស្រែបង់ថ្លៃសាលារៀនជាជាងលក់ស្រែដើម្បីទិញម៉ូតូ

សំឡេង ១២:១៩
កញ្ញា ជា រតនា ជាបុគ្គលិកនៅស្ថានទូតបារាំង
កញ្ញា ជា រតនា ជាបុគ្គលិកនៅស្ថានទូតបារាំង © សហការី

នៅក្នុងនាទី​ជីវិតជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​ នៅពេលនេះ​ អ៊ឹង ប៊ុនថន​ សូមណែនាំ​លោក​អ្នក​ឲ្យ​ស្គាល់ កញ្ញា ​ជា រតនា ​ជាបុគ្គលិក​នៅស្ថានទូត​បារាំង។ ​ទទួលបាន​សញ្ញាប័ត្រ​ពីសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ​ និងទទួលបាន​អាហារូបករណ៍​ពីរដ្ឋាភិបាល​បា​រាំង នោះជាឱកាសដែល​រតនា​ទៅបន្តការសិក្សាថ្នាក់​អនុបណ្ឌិត​នៅស្រុក​បារាំង ហើយទទួលបាន​សញ្ញាប័ត្រ​ផ្នែកនីតិសាស្រ្ត ​សេដ្ឋ​​កិច្ច និងគ្រប់គ្រង​។ មូលហេតុ​ដែលកូន​កសិករ​រូបនេះ​ទទួលបានការសិក្សាខ្ពស់​នៅបរទេស គឺ​ផ្តើម​ចេញពីគំនិត​របស់​នាងតាំងដើមមក​ ដែលថា ​នាងសុខចិត្តឲ្យ​ឳពុកម្តាយលក់ដីស្រែ​​បង់​ថ្លៃសាលារៀន​​ជាជាងលក់ស្រែដើម្បី​ទិញម៉ូតូជិះ។