បទយកការណ៍

អាជីវករសាទរការបើកផ្សារឡើងវិញ តែនៅបារម្ភពីការឆ្លងជំងឺកូវីដ-១៩

សំឡេង ០៦:០៣
ការវិលត្រលប់មកបើកដំណើរការអាជីវកម្មរបស់ខ្លួនវិញ របស់អ្នកលក់ដូចនៅផ្សារថ្មី
ការវិលត្រលប់មកបើកដំណើរការអាជីវកម្មរបស់ខ្លួនវិញ របស់អ្នកលក់ដូចនៅផ្សារថ្មី © សហការី

បន្ទាប់ពីការ​អនុញ្ញាតឲ្យ​ដំណើរការ​ទីតាំង​ផ្សាររដ្ឋ​ឡើងវិញ​កាលពីម្សិលមិញ ​អាជីវក​រតាមផ្សារនីមួយៗ​ដែលលក់ដូរ​ដូចជាសំលៀកបំពាក់ ​គ្រឿងសំអាង​ជាដើម ចា​ប់ផ្តើមបើកតូប​អាជីវកម្ម​ខ្លួនឡើងវិញ​ជាបន្តបន្ទាប់គ្នា​។​ ពីផ្សារធំថ្មី ​តូបខាងលក់សំលៀកបំពាក់​មួយចំនួនតូច​ បានមកបើកតូបខ្លួនឡើងវិញ ​បន្ទាប់ពីអាក់ខាន​អស់ពេល​ជាង២ខែ ​ដើម្បីបង្ការ​ការឆ្លង​ជំងឺកូវីដ១៩។​ ទន្ទឹមនឹងការត្រលប់​មកលក់ដូរវិញ​ ពួកគេក៏មាន​ការព្រួយបារម្ភ​ពីការឆ្លងជំងឺ​កូវីដ-១៩​ដូចគ្នា​។