បទយកការណ៍

សហគមន៍អ្នកចិញ្ចឹមខ្យងចំពុះទាស្នើម្ចាស់សណ្ឋាគារ និងម្ចាស់ផ្សារទំនើបជួយរកទីផ្សារក្នុងស្រុក

សំឡេង ០៨:៤០
សកម្មភាពនៃការត្រួតពិនិត្យចំពុះទា
សកម្មភាពនៃការត្រួតពិនិត្យចំពុះទា © សហការី

ខ្យងចំពុះទា​ដែលតែងនាំចេញ​ក្រៅទៅប្រទេស​ បានធ្លាក់ចុះដោយ​សារ​តែ​វិបត្តិ​ជំងឺកូវីដ១៩នេះ​។ ​ទីផ្សារ​ដែលកន្លងមកពុំសូវ​មានស្ថេរភាព​ស្រាប់ផងនោះ ​ត្រូវធ្លាក់​ក្នុង​ស្ថានភាព​កាន់​តែ​លំបាក ដោយឈ្មួញ​កណ្តាលថា ​មិនមានការ​បញ្ជាទិញ​ពីក្រៅប្រទេស​តួយ៉ាង​ប្រទេសថៃ ​និងវៀតណាម​។​ នៅ​ចំពោះ​មុខ​បញ្ហាខ្វះទីផ្សារ​ខ្យងចំពុះទារនេះ ​ប្រជាសហគមន៍​អ្នកចិញ្ចឹម​ខ្យងឬគ្រំចំពុះទា ​នៅក្នុងឃុំពាមក្រសោប​ ស្រុកមណ្ឌលសីមា ​ខេត្តកោះកុង​ ស្នើឱ្យម្ចាស់សណ្ឋាគារធំៗ​ និងម្ចាស់ផ្សារទំនើប​ ជួយរកទីផ្សារ​ក្នុងស្រុក​ឱ្យពួកគាត់ផង​។