បទយកការណ៍

កញ្ញា រ៉េត មុនីនាថ៖ នាំយកជំនាញទីផ្សារឌីជីថលពី New York មកអភិវឌ្ឍនៅកម្ពុជា

សំឡេង ០៩:៣០
កញ្ញារ៉េត មុនីនាថ ជានិស្សិតថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ជំនាញផ្នែកទីផ្សារឌីជីថល
កញ្ញារ៉េត មុនីនាថ ជានិស្សិតថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ជំនាញផ្នែកទីផ្សារឌីជីថល © សហការី

នៅក្នុងនាទី​ជីវិតជោគជ័យ​របស់វិទ្យុបារាំង​អន្តរជាតិ​ ​RFI នៅពេលនេះ​ ហេង សុខនី​ សូមណែនាំ​លោក​អ្នក ​ឱ្យ​ស្គាល់ កញ្ញារ៉េត មុនីនាថ ​ជានិស្សិតថ្នាក់អនុបណ្ឌិត​ផ្នែកគ្រប់គ្រង​ពាណិជ្ជកម្ម​ ជំនាញផ្នែកទីផ្សារឌីជីថល​ ពីសកលវិទ្យាល័យ​ Rochester Institute of Technology RIT​ តាមរយៈកម្មវិធី​ The Fulbright Program​។ ​ កញ្ញារ៉េត មុនីនាថ​បានថ្លែងថា ​នឹងនាំយកជំនាញ​ផ្នែកទីផ្សារឌីជីថល​មកអភិវឌ្ឍន៍​នៅស្រុកខ្មែរ​ ថ្វីបើកន្លងមក​មានអ្នកជំនាញ​ផ្នែកនេះច្រើនក្តី​ តែភាគច្រើន​ជាជនបរទេស​ ហើយស្ថិតក្នុងឧស្សហកម្ម៤.០​បច្ចេកទេសវិទ្យា​កំពុងមានការវិវឌ្ឍ​ទៅមុខផងនោះជំនាញ​ ផ្នែកទីផ្សារឌីជីថល​ពិតជាមានភាពចាំបាច់ណាស់​សម្រាប់កម្ពុជា​។