បទយកការណ៍

កូវីដ១៩ បានទាញទម្លាក់ប្រាក់ខែស្ដ្រី​ម្នាក់ ​ពី​ជាង​៤០០​ដុល្លារ​ក្នុង​មួយ​ខែ​ មក​នៅ​ត្រឹម​៣០ដុល្លារ

សំឡេង ០៨:៤៤
ស្ត្រីជនជាតិខ្មែរពាក់ម៉ាសការពារការឆ្លងជំងឺកូវីដ១៩​នៅ​រាជធានី​ភ្នំពេញ​នា​ពេល​កន្លង​មក​។
ស្ត្រីជនជាតិខ្មែរពាក់ម៉ាសការពារការឆ្លងជំងឺកូវីដ១៩​នៅ​រាជធានី​ភ្នំពេញ​នា​ពេល​កន្លង​មក​។ AP - Heng Sinith

នៅ​កម្ពុជា វិបត្តិ​កូវីដ​១៩​ដែល​នៅ​តែ​អូស​បន្លាយ​ បន្ត​ផ្ដល់​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​។ ក្នុង​នោះ ស្ដ្រី​មួយ​រូប​ដែល​ធ្លាប់​ធ្វើ​ការងារ​ផ្ទះ​ឲ្យ​ជន​បរទេស​បាន​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ថា គាត់​បាត់​បង់​ប្រាក់​ចំណូល​យ៉ាង​ច្រើន​ដោយ​សារ​តែ​ការ​ចាក​ចេញ​របស់​ជន​បរទេស ក្នុង​អំឡុង​ពេល​វិបត្តិ​កូវីដ​១៩។ ពី​មុន អ្នក​ស្រី ធ្លាប់​ទទួល​បាន​ប្រាក់​ខែ​ជាង​៤០០​ដុល្លារ ប៉ុន្តែ​សព្វ​ថ្ងៃ ប្រាក់​ចំណូល​ប្រចាំ​ខែ​របស់​អ្នក​ស្រី​ធ្លាក់​មក​នៅ​ត្រឹម​តែ​៣០​ដុល្លារ​ប៉ុណ្ណោះ។ ប្រាក់​ខែ​ទាប​ជា​រឿង​មួយ តែ​សំខាន់​ជាង​នេះ​ទៀត គឺ​លទ្ធភាព​នៃ​ការ​រក​ការងារ​ផ្ទះ​ធ្វើ គឺ​មាន​សភាព​ពិបាក​ខ្លាំង​ណាស់​។