បទយកការណ៍

លោក ឡាវ ចំរើន៖ខ្ញុំពិការដៃមែន តែខ្ញុំមិនពិការគំនិតទេ!

សំឡេង ០៩:០២
លោក ឡាវ ចំរើន ម្ចាស់សិប្បកម្មឈ្លាសវៃ ឬ Smart Craft
លោក ឡាវ ចំរើន ម្ចាស់សិប្បកម្មឈ្លាសវៃ ឬ Smart Craft © សហការី

នៅក្នុង​នាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​​RFI នៅពេល​នេះ ​អ៊ឹង ប៊ុនថន សូម​ណែនាំ​​លោក​​អ្នក​​ឲ្យ​​ស្គាល់​ លោក ឡាវ ចំរើន ម្ចាស់​សិប្បកម្ម​ឈ្លាស​វៃ​ ឬ​ Smart Craft​។​ ជា​សិប្បកម្ម​​កែ​​ច្នៃ​​ពោះ​​វៀន​​រថយន្ត​ និង​​សំភារៈ​​ដែល​​គេ​​បោះ​​ចោល​​ផ្សេង​ទៀត​ ដើម្បី​​ឲ្យ​​ក្លាយ​ទៅ​ជា​​របស់​​ប្រើ​​ប្រាស់​ឡើង​វិញ​​។​​ មិន​​ត្រឹម​តែ​កែ​​ច្នៃ​​ដើម្បី​​ផ្គត់​​ផ្គង់​​ក្នុង​​ស្រុក​ប៉ុណ្ណោះ​ទេ បុរស​​ជន​ពិការ​រូប​​នេះ​ អាច​ធ្វើ​ឲ្យ​​អន្តរ​ជាតិ​បាន​​ស្គាល់​​កម្ពុជា​​ថែម​ទៀត​​ផង​​ តាម​​រយៈ​​ផលិត​ផល​​របស់​ខ្មែរ​​​នៅ​លើ​ទីផ្សារ​អឺរ៉ុប​ និង​​អាមេរិក​។