បទយកការណ៍

វិបត្តិកូវីដ-១៩ធ្វើឲ្យអ្នកជំងឺប្រភេទផ្សេងពិបាកទទួលបានសេវាថែទាំសុខភាព

សំឡេង ០៩:០៥
អ្នកជំងឺមហារីកម្នាក់ដែលបានបាត់បង់ជីវិតកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩
អ្នកជំងឺមហារីកម្នាក់ដែលបានបាត់បង់ជីវិតកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ © សហការី

នៅពេលរាតត្បាត​នៃជំងឺកូវីដ-១៩​ជាថ្មីក្នុងស្ថានភាពធ្ងន់ធ្ងរនេះ ​អ្នកមានជំងឺរ៉ាំរ៉ៃ​មួយចំនួន​ដូចជាមហារីក ​ទឹកនោមផ្អែម​ និងបញ្ហាសរសៃឈាម ​កំពុងពិបាក​នឹងទទួលបាន​សេវាថែទាំសុខភាព​សាធារណៈ។​ ពិបាកក៏ដោយសារតែ​ក្រុមគ្រូពេទ្យ​មួយចំនួន​ធំកំពុងរវល់​ទប់ស្កាត់និងព្យាបាល​អ្នកដែលកើតជំងឺ​កូវីដ-១៩​ជាអាទិភាព​។​ ស្ថានភាព​នេះបានធ្វើឲ្យ​អ្នកជំងឺរ៉ាំរ៉ៃ​ទាំងនោះមិ​​នអាចពិភាក្សា ​ពិគ្រោះជាមួយអ្នកជំនាញបាន​ ហើយការខ្វះខាតការយកចិត្តទុកដាក់នេះ​បានធ្វើឲ្យអ្នកជំងឺរ៉ាំរ៉ៃខ្លះ​បានស្លាប់បាត់បង់ជីវិតទៅទៀត​។