បទយកការណ៍

កញ្ញាញឹម សូរីដា៖ ជោគជ័យខ្ញុំគឺបានផ្លាស់ប្រែផ្នត់គំនិតពីដកទៅបូក

សំឡេង ១០:០០
អាជីវកម្មផលិតផលថែរក្សាសម្រស់ និងសុខភាពបូរាណឃែរ ដែលជាផលិតផលធម្មជាតិ
អាជីវកម្មផលិតផលថែរក្សាសម្រស់ និងសុខភាពបូរាណឃែរ ដែលជាផលិតផលធម្មជាតិ © សហការី

នៅ​ក្នុង​នាទីជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI នៅពេលនេះ ហេង សុខនី សូមណែនាំ​លោក​អ្នកស្តាប់មក​ស្គាល់កញ្ញា ​ញឹម សូរីដា ​សហស្ថាបនិក​បូរាណឃែរ​។ ​ម្ចាស់អាជីវកម្ម​ផលិតផល​ថែរក្សាសម្រស់ ​និងសុខភាព​បូរាណឃែរ ​ដែលជាផលិតផល​ធម្មជាតិ ​ទើបតែ​មានអាយុកាល​ជាង២ឆ្នាំនេះ ​បើទោះថា​មិនទាន់ទទួល​បានផលចំណេញ ​ឬអាចជោគជ័យ​ដូចម្ចាស់អាជីវកម្ម​ធំៗ​ក្នុងស្រុក​មួយចំនួន​ក៏ពិតមែន​ តែជាមោទនភាព​គឺបានផ្លាស់ប្តូរ​ផ្នត់គំនិត​អវិជ្ជមាន​ដែលថា ​ផលិតផល​ខ្មែរគ្មានគុណភាព ​មិនអាចប្រកួត​ក្នុងទីផ្សារ​ជាមួយផលិតផល​បរទេសបាន ​ឱ្យក្លាយទៅជា​ផលិតផល​ដែលមានគុណភាព​ ទទួលបាន​ការគាំទ្រ​ពីពលរដ្ឋខ្មែរ​ និងអាចប្រកួត​ប្រជែង​ជាមួយ​ផលិតផល​បរទេស​បានទៀតផង​។