បទយកការណ៍

កូវីដ១៩៖ គ្រួសារកុមារក្រីក្រមួយចំនួនស្នើសុំសប្បុរសជនជួយថវិកាសម្រាប់បង្កើតមុខរបរខ្នាតតូច

សំឡេង ០៨:៣៣
ការទទួលបានជំនួយពីអង្គការទស្សនៈពិភពលោកសម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត
ការទទួលបានជំនួយពីអង្គការទស្សនៈពិភពលោកសម្រាប់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត © FB

គ្រួសារកុមារក្រីក្រ​មួយចំនួន​ស្នើសុំ​សប្បុរស​ជនជួយ​ជាថវិកា​សម្រាប់​បង្កើត​មុខរបរខ្នាតតូច​ជាជាង​ជំនួយអាហារ​ និងគ្រឿងបរិភោគ​ ដែលដោះស្រាយ​បញ្ហា​ក្រពះ​បានតែ​មួយគ្រាៗ។​ បើតាមគ្រួសារ​កុមារក្រីក្រ​ទាំងនោះ ​ការផ្ដល់ថវិកា​សម្រាប់​បង្កើត​មុខរប​រខ្នាតតូច​ជាយន្តការ​មួយជួយសង្គ្រោះ​ពួកគេ​ក្នុងរយៈពេលវែង​។ ការស្នើសុំ​របស់​ពួកគេ​ធ្វើឡើង​បន្ទាប់ពី​បានទទួលអាហារ​ និងគ្រឿងបរិភោគ ​សៀវភៅ​អានសម្រាប់​កុមារ ពីសប្បុរស​ជនក្នុង​ និងក្រៅស្រុក​ ក្រោមគម្រោង​បរិច្ចាគ​ជួយគ្រួសារ​ងាយរង​គ្រោះជាពិសេស​កុមាររបស់អង្គ​ការទស្សនៈពិភពលោក​World Vision​។​