បទយកការណ៍

បំណុលធនាគារនិងតម្រូវការក្រពះ៖បង្ខំឱ្យក្រុមអ្នករត់តាក់ស៊ីប្រថុយរត់ឈ្នួលទាំងបារម្ភឆ្លងកូវីដ-១៩

សំឡេង ០៧:៥៧
ចំណតរថយន្ដពីភ្នំពេញទៅកំពង់ចាម
ចំណតរថយន្ដពីភ្នំពេញទៅកំពង់ចាម © សហការី

អ្នករត់តាក់ស៊ី​មួយចំនួន​បានលើកឡើងថា ​ភ្ញៀវជិះរថយន្ត​ឈ្នួលបានថយចុះ​យ៉ាងគំហុក​រាប់ចាប់តាំង​ពីព្រឹត្តការណ៍​សហគម​ន៍២០កុម្ភៈ​មក។​ បើតាមក្រុមអ្នក​រត់តាក់ស៊ី​ដដែល ​ចំនួនភ្ញៀវ​ថយចុះជា​រឿងមួយ​ តែឧបសគ្គ​នៅចំពោះមុខ​ ដែលគួរមាន​ដំណោះស្រាយ​គឺបញ្ហា​តម្លៃប្រេងឡើងថ្លៃ​នៅរៀងរាល់ខែ​។​ មួយផ្នែកដោយសារ​តម្លៃ​ប្រេងបន្តឡើង​ថ្លៃបែបនេះ ​អ្នករត់តាក់ស៊ី​ខ្លះបានបោះបង់​មុខរបរនេះ​ ដោយងាកទៅធ្វើស្រែ-ចម្ការ ​និងចិញ្ចឹមសត្វ​វិញ​។ ប៉ុន្តែយ៉ាងណា​ក៏ដោយសម្រាប់​អ្នករត់តាក់ស៊ីមួយចំនួន ​បន្តរត់ឈ្នួល​ទាំងប្រថុយ​ជីវិ​តខ្លាចឆ្លងកូវីដ-១៩​ ដើម្បីដោះបំណុល​ធនាគារ​ និងតម្រូវ​ការក្រពះ​។