បទយកការណ៍

ចាស់ៗ៖ស្ថានភាពកូវីដ១៩មិនខុសពីសង្គ្រាមប្រាប់យើងថា សេចក្ដីស្លាប់នៅនឹងមុខ

សំឡេង ០៨:០២
ចាស់ៗពីររូប ដែលទទួលបានថវិកា១០លានរៀលពីរដ្ឋាភិបាល
ចាស់ៗពីររូប ដែលទទួលបានថវិកា១០លានរៀលពីរដ្ឋាភិបាល © សហការី

មនុស្សចាស់​មួយចំនួន​ដែលធ្លាប់​ហែលឆ្លង​សម័យកាល​សង្គ្រាម​បង្ហាញអារម្មណ៍​ស្រដៀងគ្នាថា ​ស្ថានភាព​កូវីដ១៩​ដែលកំពុង​សម្លាប់មនុស្ស​រាល់ថ្ងៃនេះ ​ប្រៀបដូចជា​ស្ថានភាព​សង្គ្រាមខ្មែរក្រហម​ក្នុងពេល​អតីតកាលដែរ​។​ ស្រដៀង​នៅត្រង់ថា​ ស្ថានភាពទាំងពីរ​ធ្វើឲ្យមនុស្ស​មើលឃើញ​សេចក្ដី​ស្លាប់នៅនឹងមុខ​។ ​តែយ៉ាងណាក៏ដោយ​មនុស្សចាស់​ទាំងនេះ​បង្ហាញ​អារម្មណ៍​ធូរចិត្ត​បន្តិចវិញ​នៅពេលបាន​ចាក់វ៉ាក់សាំង​។​ បន្ទាប់ពីបាន​ចាក់វ៉ាក់សាំង​និងទទួលបាន​ថវិកា១០លានរៀល​ពីរដ្ឋាភិបាល​ដែលឈរលើបាត​តារាង​ចុងក្រោយ​ ចាស់ៗពីររូ​បបានលើកឡើងថា​ ថវិកា១០លានរៀល​នេះគឺបានដោះស្រាយ​លើផលប៉ះពាល់​ក្នុងគ្រួសាររយៈពេល​យូរសម្រាប់​អ្នកជនបទ​។