បទយកការណ៍

លោក ហុក លីដា៖ ខ្ញុំមានមោទកភាពដែលបានយកចំណេះដឹងពីបរទេសមកអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា

សំឡេង ១០:៥៤
លោក ហុក លីដា ជាបណ្ឌិតជំនាញផ្នែកប្រព័ន្ធបរិស្ថានពីសាកលវិទ្យាល័យកសិកម្ម និងបច្ចេកវិទ្យាពីសហរដ្ឋអាមេរិក
លោក ហុក លីដា ជាបណ្ឌិតជំនាញផ្នែកប្រព័ន្ធបរិស្ថានពីសាកលវិទ្យាល័យកសិកម្ម និងបច្ចេកវិទ្យាពីសហរដ្ឋអាមេរិក © សហការី

នៅ​ក្នុង​នាទីជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI នៅពេលនេះ​ ហេង សុខនី​ សូមណែនាំ​លោក​អ្នកស្តាប់មក​ស្គាល់លោក ​ហុក លីដា ​ជាបណ្ឌិត​ជំនាញ​ផ្នែកប្រព័ន្ធ​បរិស្ថាន​ពីសាកលវិទ្យាល័យ​កសិកម្ម ​និងបច្ចេកវិទ្យា​ពីសហរដ្ឋ​អាមេរិក​ ដែលបច្ចុប្បន្ន​លោកជា​គ្រូបង្រៀន​នៅក្នុង​សកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ និងជានាយក​មជ្ឈមណ្ឌល​ឧត្តមភាព​ ប្រពល​វប្បកម្ម​ កសិកម្ម​និរន្តភាព​ និងអាហារូបត្ថម្ភ​។​ លោក ហុក លីដា ​បានថ្លែងថា​ ការសិក្សាដល់​ថ្នាក់បណ្ឌិតនៅបរទេស​ គឺជាឱកាស​ដែលសង្គម​ និងគ្រួសារ​បានផ្តល់ឱ្យ​រូបលោក ​ហើយជាការតបស្នង​ទៅវិញ​ លោកបានផលិត​ធនធាន​មនុស្ស​ជាច្រើន​ ដើម្បី​ចូលរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យនៅក្នុង​កសិកម្ម​ ដែលបច្ចុប្បន្ន​ពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាង ៦០%​ កំពុង​ប្រកប​របរនេះ ​ក្នុងនោះ ​យ៉ាងហោចណាស់​មានសិស្ស ​និស្សិត​ប្រមាណជាង​ ៣០នាក់ហើយ​ ដែលបាន​ទទួលអាហារូបករណ៍​បន្តទៅសិក្សា​ថ្នាក់បរិញ្ញាប័ត្រ​ បរិញ្ញា​ប័ត្រជាន់ខ្ពស់បណ្ឌិត​ និងថ្លៃចំណាយ​លើការសិក្សា​ស្រាវជ្រាវ​ក្នុងការសរសេរ​សារណា និងនិក្ខេបបទ​។