បទយកការណ៍

បុគ្គលិកព្រលានយន្តហោះសៀមរាប បន្តអត់ការងារធ្វើ ក្រោយក្រុមបញ្ឈប់ពីការងារ

សំឡេង ០៧:៥៦
បុគ្គលិកព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប នាំគ្នាលើកបដា ទាមទារឲ្យក្រុមហ៊ុន និងក្រសួងការងារ និងអាជ្ញាធរអាកាសចរណ៍ស៊ីវិល ពន្លឿនការដោះស្រាយបញ្ហាបញ្ឈប់ការងារពួកគាត់
បុគ្គលិកព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប នាំគ្នាលើកបដា ទាមទារឲ្យក្រុមហ៊ុន និងក្រសួងការងារ និងអាជ្ញាធរអាកាសចរណ៍ស៊ីវិល ពន្លឿនការដោះស្រាយបញ្ហាបញ្ឈប់ការងារពួកគាត់ © សហការី

​បុគ្គលិក​ជាង១៣០នាក់ ​ដែលបំរើការងារ​នៅព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​ កំពុងរស់នៅ​ក្នុងភាព​មិនច្បាស់លាស់ ​គ្មានការងារធ្វើ​ បន្ទាប់ពី​ក្រុមហ៊ុន​គ្រប់គ្រង​ព្រលានយន្តហោះនេះ ​បញ្ឈប់ពួកគេ​ពីការងារ ​ដោយសារ​តែវិបត្តិ​កូវីដ១៩​។ ​កាលពីថ្ងៃសុក្រ ​ទី២៣ ​ខែកក្កដា​ កន្លងទៅនេះ ​បុគ្គលិក​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរា​ប​ បាននាំគ្នាលើកបដា ​ទាមទារឲ្យក្រុមហ៊ុន​ និងក្រសួងការងារ​ ព្រមទាំង​​អាជ្ញាធរអាកាសចរណ៍​ស៊ីវិល​ ពន្លឿន​ការដោះស្រាយ​បញ្ហាបញ្ឈប់​ការងារ​ពួកគាត់​ ​ កាលពីថ្ងៃទី៧ ​ដល់ថ្ងៃទី១១​ ខែធ្នូ ឆ្នាំ២០២០​ កន្លងទៅ ​ដែលត្រូវបាន​ពន្យាពេល​ដោយសារ​ជំងឺ​កូវីដ-១៩​។ ​ យ៉ាងណាក៏ដោយចុះ ​ក្រុមហ៊ុនគ្រប់គ្រង​ព្រលានយន្តហោះ ​បានបញ្ជាក់ថា​ គ្រប់យ៉ាងបានធ្វើ​ត្រឹមត្រូវ​ទៅតាមនីតិវិធី​ច្បាប់ការងារ​ ហើយនឹងជ្រើសរើស​ការងារ​ឡើងវិញ​នៅពេល ដែល​ស្ថានភាព​វិលត្រឡប់​ទៅរកភាពដើម​។