បទយកការណ៍

និស្សិតហាត់ការនៅអ៊ីស្រាអែលរំពឹងយកចំណេះថ្មីៗមកស្ទួយកសិកម្មក្នុងស្រុក

សំឡេង ០៨:៥៧
ក្រុមនិស្សិតដែលទៅសិក្សា និងហាត់ការផ្នែកកសិកម្មនៅប្រទេសអ៊ីស្រាអ៊ែល
ក្រុមនិស្សិតដែលទៅសិក្សា និងហាត់ការផ្នែកកសិកម្មនៅប្រទេសអ៊ីស្រាអ៊ែល © សហការី

ជារៀងរាល់ឆ្នាំ​កម្ពុជា​តែង​បញ្ជូន​និស្សិត​ផ្នែកកសិកម្ម​ ទៅសិក្សា ​និងហាត់ការ​នៅក្នុង​ប្រទេស​អ៊ីស្រាអែល ​ដើម្បី​ត្រង់យក​បទពិសោធន៍​ ចំណេះដឹង ​និងបច្ចេក​វិទ្យា​កសិកម្ម​របស់​ប្រទេសនេះ។ ​និស្សិតខ្មែរ​ ដែលកំពុង​ហាត់ការ​នៅក្នុង​ប្រទេស​អ៊ីស្រាអែល​ បានប្តេជ្ញា​នាំយក​បទពិសោធន៍​ថ្មីៗ ​មកអនុវត្ត​នៅកម្ពុជា​ និងចង់ឲ្យ​វិស័យ​កសិកម្ម​របស់ខ្មែរ​អាចផលិត​នាំចេញ​ទៅកាន់​ទីផ្សារ​បរទេសផង​។