បទយកការណ៍

អ្នកស្រី លាភ ដាណេ៖ ការអត់ធ្មត់ និងភាពស្មោះត្រង់ នាំឲ្យអាជីវកម្ម«ម្ជួរវត្តភ្នំ១៦៨»ទទួលជោគជ័យ

សំឡេង ១០:៥៨
អ្នកស្រី លាភ ដាណេ ម្ចាស់ហាងលក់«ម្ជួរវត្តភ្នំ១៦៨»
អ្នកស្រី លាភ ដាណេ ម្ចាស់ហាងលក់«ម្ជួរវត្តភ្នំ១៦៨» © សហការី

នៅក្នុងនាទី​ជីវិត​ជោគជ័យ​របស់​វិទ្យុ​បារាំង​អន្តរជាតិRFI​នៅពេលនេះ​ អ៊ឹង ប៊ុនថន​ សូមណែនាំ​លោក​អ្នក​ឲ្យ​ស្គាល់​អ្នក​ស្រី លាភ ដាណេ ​ម្ចាស់ហាង​លក់«ម្ជួរវត្តភ្នំ១៦៨»។​ ជាអតីត​ក្មេង​ស្រី​ទួល​ម្ជួរលក់​នៅតាម​ចំណត​រថយន្ត​ឈ្នួល ឯខេត្ត​កំពង់ធំ អ្នកស្រី ​ដាណេ បាន​ប្រែ​ក្លាយជីវិតពី​ការ​រក​ប្រាក់​មួយថ្ងៃ​សម្រាប់​ចាយ​តែមួយ​ថ្ងៃ​ មក​ក្លាយជាថៅកែ​ហាងម្ជួរល្បី​ឈ្មោះមួយ​នៅកណ្តាល​ទីក្រុង​ភ្នំពេញ​ ដែលកំពុង​ទទួល​បានការ​គាំទ្រ​។​ តើកូន​កំព្រារូបនេះ​មានប្រវត្តិ​តស៊ូ​យ៉ាងណា​?