ប្រវត្តិសាស្រ្តពិភពលោក

ភពព្រហស្បតិ៍និងភពសៅរ៍ខិតជិតគ្នាមិនធ្លាប់មាន​ក្នុងរយៈពេល៨០០ឆ្នាំ

សំឡេង ០៦:៤៩
© NASA
ដោយ៖ សេង ឌីណា
១៣ នាទី

នៅ​សប្តាហ៍​នេះ សេង ឌីណា ​សូមលើកឡើង អំពីបាតុភូត​ដ៏កម្រមួយ គឺ​ការ​ខិតចូលជិតគ្នា រវាង​ភពព្រហស្បតិ៍ និង​ភពសៅរ៍ ដែល​ធ្វើ​ឲ្យ​យើង​មើល​ទៅ​ស្ទើរតែ​ក្លាយ​ជា​ផ្កាយ​តែមួយ នៅថ្ងៃទី២១ធ្នូ​២០២០។

ផ្សាយពាណិជ្ជកម្ម

បាតុភូតនេះ​ត្រូវបាន​គេ​ឲ្យ​ឈ្មោះ​ជា​ភាសាអង់គ្លេស​ថា « The Great Conjunction » ហើយ​វា​កើតឡើង នៅពេល​ដែល​ផែនដី ភពព្រហស្បតិ៍ និង​ភពសៅរ៍ ស្ថិត​នៅ​តម្រៀបជួរគ្នា​ជាខ្សែបន្ទាត់ត្រង់តែមួយ។ ហេតុការណ៍​នេះ​កើតឡើង នៅរៀងរាល់​២០ឆ្នាំម្តង ក៏ប៉ុន្តែ ភពព្រហស្បតិ៍ និង​ភពសៅរ៍ មិនមែន​ខិតចូលជិតគ្នា​ស្ទើរក្លាយ​ជា​ផ្កាយតែមួយ​នៅរៀងរាល់​លើកនោះទេ។

ហេតុការណ៍ ដែល​​ភពព្រហស្បតិ៍ និង​ភពសៅរ៍​ស្ថិត​នៅ​តម្រៀបជួរគ្នា​ជា​ខ្សែបន្ទាត់​ត្រង់ ហើយ​ស្ថិត​នៅ​ទីតាំង​តែមួយ​​នៅលើ​មេឃ ​ធ្លាប់​​កើត​មាន​ម្តង កាល​ពី​ឆ្នាំ១៦២៣ (ជិត ៤០០ឆ្នាំមុន) ក៏ប៉ុន្តែ នៅពេលនោះ គេពិបាក​នឹង​មើល​បាតុភូត​នេះ​ឃើញ​បាន ដោយសារ​តែ​ភពទាំងពីរ​រះ​នៅ​ក្បែរព្រះអាទិត្យ​។ លើកចុងក្រោយ​បង្អស់ ដែល​ភព​ទាំងពីរ​ជួបគ្នា​ជាផ្កាយ​តែមួយ ហើយ​ដែល​គេ​អាច​សង្កេតឃើញ​បាន​ជាទូទៅ គឺ​កើតឡើង​តាំង​ពី​ឆ្នាំ១២២៦ គឺ​តាំងពី​ជិត ៨០០ឆ្នាំមុន។ គេ​ត្រូវ​រង់ចាំ​រហូតដល់​ឆ្នាំ២០៨០ ទើប​បាតុភូត​នេះ​កើតឡើង​សាជាថ្មី​ម្តងទៀត។

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​ RFI ខេមរភាសា

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI