អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ហេតុអ្វី Dark Energy អាចកំណត់ជោគវាសនាចក្រវាល?

សំឡេង ០៨:៣២
អ្នក​វិទ្យាសាស្ត្រ​សន្និដ្ឋាន​ថា ថាមពលងងឹត (Dark Energy) ជាថាមពល​នៃ​ភាពទទេ​នៃ​អវកាស ហើយ​ដែល​មាន​ឥទ្ធិពល​បញ្ច្រាស​ពី​​កម្លាំង​ទំនាញ ធ្វើ​ឲ្យ​ចក្រវាល​ត្រូវ​រីកមាឌ
អ្នក​វិទ្យាសាស្ត្រ​សន្និដ្ឋាន​ថា ថាមពលងងឹត (Dark Energy) ជាថាមពល​នៃ​ភាពទទេ​នៃ​អវកាស ហើយ​ដែល​មាន​ឥទ្ធិពល​បញ្ច្រាស​ពី​​កម្លាំង​ទំនាញ ធ្វើ​ឲ្យ​ចក្រវាល​ត្រូវ​រីកមាឌ © NASA
ដោយ៖ សេង ឌីណា
១៧ នាទី

នៅ​សប្តាហ៍​នេះ សេង ឌីណា ​សូមលើកឡើង អំពី​ថាមពលងងឹត (Dark Energy) ដែល​ជា​អាថ៌កំបាំង​ដ៏​ចម្បងមួយ ហើយ​ដែល​អាច​ជា​អ្នក​កំណត់​ជោគវាសនា​នៃ​ចក្រវាល​របស់​យើង។

ផ្សាយពាណិជ្ជកម្ម

​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន Dark Energy នេះ​នៅតែ​ជា​អាថ៌កំបាំង​ដ៏​ធំមួយ ហើយ​ផ្ទុយ​ពី Dark Matter ដែល​គេ​អាច​សង្កេតឃើញ​ដោយ​ប្រយោល​តាមរយៈ​​បាតុភូត Gravitational Lensing ថាមពលងងឹត ឬ Dark Energy វិញ គេ​នៅមិនទាន់​អាច​រកវិធី​សង្កេតមើ​លឃើញ​ដើម្បី​យក​ធ្វើ​​ជា​ភស្តុតាង​​ពិត​ប្រាកដ​នៅឡើយនោះទេ ពោលគឺ អ្វីៗ​ស្ថិត​នៅ​ត្រឹម​តែ​ជា​ទ្រឹស្តី​ហើយ​គេ​នៅតែ​មិនទាន់​ដឹង​ច្បាស់​នៅឡើយថា តើ​ Dark Energy នេះ​គឺ​ជា​អ្វីពិតប្រាកដ?

ទោះជាយ៉ាងណា អ្នក​វិទ្យាសាស្រ្ត​ជាច្រើន​គិត​ថា ការស្វែងយល់​ពី Dark Energy នេះ វា​មាន​សារៈសំខាន់ ដើម្បី​អាច​​យល់​ពី​អនាគត​នៃ​ចក្រវាល​របស់​យើង ពីព្រោះ​ថា ប្រសិនបើ​ Dark Energy នេះ មាន​ឥទ្ធិពល​ចាញ់​កម្លាំង​ទំនាញសកល នៅថ្ងៃណាមួយ ចក្រវាល​របស់​យើង​នេះ​នឹង​លែង​រីកមាឌ រួចហើយ​ចាប់ផ្តើម​រួចតូចមកវិញ​បន្តិចម្តងៗ រហូតដល់​ពេល​មួយ​គ្រប់​សារធាតុ​ទាំងអស់​នឹង​ត្រូវ​ប្រមូល​ផ្តុំគ្នា​ទៅជា​ចំណុច​តែមួយ ដែល​គេ​ហៅ​ថា Singularity ពោលគឺ វិលត្រឡប់​ទៅ​រក​ស្ថានភាព​ដើម​វិញ កាលពី​មុនហេតុការណ៍ Big Bang។

ផ្ទុយ​ទៅវិញ ប្រសិនបើ​ Dark Energy មាន​ឥទ្ធិពល​លុបលើ​កម្លាំង​ទំនាញ​សកល ចក្រវាល​របស់​យើង​នឹង​ចេះតែ​បន្ត​រីកមាឌ​បែបនេះ​ជា​រៀងរហូតឥតឈប់ រហូត​ដល់​ពេលមួយ គ្រប់អ្វីៗ​ទាំងអស់ នៅ​ក្នុង​ចក្រវាល​របស់​យើង​នេះ​ រាប់​ចាប់តាំង​ពី​កាឡាក់ស៊ី ផ្កាយ ភព រហូត​ទៅដល់​អាតូម​តូចល្អិត នឹង​ត្រូវ​​រលាយ​បែកខ្ញែក​ចេញ​ពី​គ្នា ហើយ​ចក្រវាល​នឹង​ត្រូវ​បញ្ចប់​ជីវិត នៅ​ក្នុង​សេណារីយ៉ូមួយ ដែល​គេ​ឲ្យ​ឈ្មោះ​តាម​ភាសា​អង់គ្លេស​ថា “Big Rip”៕

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​ RFI ខេមរភាស

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ