ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើអាចទេបិទខេត្តជាប់ព្រំដែនថៃ ខណៈពលករមកពីថៃឆ្លងជំងឺកូវីដ១៩កាន់តែច្រើន?

សំឡេង ១០:៤៥
ពលករខ្មែរពេលមកដល់ប្រទេសកម្ពុជាវិញ ក្រោយការមានឆ្លងជំងឺកូវីដ១៩នៅប្រទេសថៃ
ពលករខ្មែរពេលមកដល់ប្រទេសកម្ពុជាវិញ ក្រោយការមានឆ្លងជំងឺកូវីដ១៩នៅប្រទេសថៃ © FB

គិត​ត្រឹម​ថ្ងៃ​ទី ១៥ មករា ម្សិលមិញ​នេះ អាជ្ញាធរ​សុខាភិបាល​កម្ពុជា បាន​រក​ឃើញ​ចំនួន​ពលករ​ខ្មែរ​ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ​មាន​ផ្ទុក​ជំងឺ​កូវីដ​១៩ មាន​ការ​កើន​ឡើង​ដល់​ទៅ​១៥​នាក់​នៅ​ក្នុង​១​ថ្ងៃ​នេះ​។ ក្នុង​នោះ ខេត្ត​បន្ទាយមាន​ជ័យ និង​ខេត្ត​បាត់ដំបង មាន​ចំនួន​ច្រើន​ជាង​គេ​។ អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​ទាំង​ពីរ​ខាង​លើ​នេះ​បាន​អះអាង​ថា អាជ្ញាធរ​ខេត្ត​ទាំង​ពីរ​ខាង​លើ អាច​គ្រប់​គ្រង​ស្ថានការណ៍​បាន​។ យ៉ាង​ណា​ក្តី មាន​ការ​លើក​ឡើង​ថា ប្រឈម​នឹង​ស្ថានភាព​នេះ តើ​រដ្ឋាភិបាល​កម្ពុជា គួរ​ពិចារណា​ក្នុង​ការ​បិទ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ​នេះ ជា​បណ្តោះអាសន្ន​ឬ​ទេ​?