អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ដើម្បីទទួលបានកំណើនសេដ្ឋកិច្ចលំដាប់ទី៣នៅអាស៊ានឆ្នាំ២០២១ តើកម្ពុជាគួរត្រៀមខ្លួនបែបណា?

សំឡេង ១៣:២១
មូលនិធិរូបិយវត្ថុអន្តរជាតិ IMF
មូលនិធិរូបិយវត្ថុអន្តរជាតិ IMF REUTERS - Yuri Gripas
ដោយ៖ អេង គីមហុង
១៩ នាទី

កម្ពុជា​នឹង​ក្លាយ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​លំដាប់​ទី​៣​ នៅ​តំបន់​អាស៊ាន​នៅ​ឆ្នាំ​២០២១​ ហើយ​នឹង​ក្លាយ​ជា​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​លឿន​បំផុត​ នៅ​ក្នុង​តំបន់​ផង​ដែរ​ នៅ​ឆ្នាំ​២០២៥​ ក្នុង​រង្វង់​ ៦,៩​ភាគ​រយ​។ នេះ​បើ​តាម​មូល​និធិ​រូបិយវត្ថុ​អន្តរជាតិ​ IMF​ព្យាករណ៍​ក្នុង​ខែ​តុលា​នេះ​។ អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ឲ្យ​ដឹង​ថា​ នេះ​មិនមែន​ជា​រឿង​ចៃដន្យ​ឡើយ​ដែល​IMF​ ព្យាករណ៍​បែបនេះ​ ពោល​គឺ​រដ្ឋាភិបាល​ត្រៀម​ខ្លួន​ទុក​ជា​មុន​នៅ​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​ខ្លួនឯង​ឡើង​វិញ​ក្នុង​ឆ្នាំ​២០២១​នេះ​។ សម្រាប់​អ្នក​សេដ្ឋកិច្ច​វិញ​មើល​ឃើញ​ថា​ ការ​ត្រៀម​ខ្លួន​ជា​រឿង​មួយ​ មួយ​ចំណែក​ទៀត​គឺ​កម្ពុជា​ទទួល​បាន​ផល​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​និង​ចិន​។ អ្នក​សេដ្ឋកិច្ច​ដដែល​ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​មិន​គួរ​ភ្លេច​ខ្លួន​ជាមួយ​នឹង​ការ​ព្យាករណ៍​នេះ​ពេក​ទេ​។ ហេតុអ្វី?

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ