អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរដែលមានបក្ស៣ចូលរួមអាចធ្វើឱ្យនយោបាយមានការប្រែប្រួលដែរឫទេ?

សំឡេង ១៣:១៦
លោក ម៉ម សូណង់ដូ ស្ថាបនិកគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។
លោក ម៉ម សូណង់ដូ ស្ថាបនិកគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។ សហការី
ដោយ៖ វណ្ណ សុគន្ធា
១៨ នាទី

គណបក្ស​សំបុកឃ្មុំ​សង្គមប្រជាធិបតេយ្យ​ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ និង​គណបក្ស​ខ្មែរ​តែមួយ​បាន​សម្រេចគ្នាបង្កើត​ស​ម្ព័ន្ធ​ភាពអ្នកប្រជាធិបតេយ្យខ្មែរ ​ដើម្បី​ចូលរួម​ប្រកួតប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០២២ ​និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០២៣ខាងមុខ​។ មកដល់ពេលនេះ សម្ព័ន្ធភាព​នេះ ​មិន​ទាន់​ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ឡើយ​ទេ​។ ប្រធាន​សម្ព័ន្ធភាព​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​បាន​អះអាង​ថា​ សម្ព័ន្ធភាព​នេះ​ គឺ​ចូលរួម​ជួយ​លើក​កម្ពស់​ប្រជាធិបតេយ្យ​ និង​ ផ្តល់​ផល​ប្រយោជន៍​ដល់​សង្គម​កម្ពុជា​។ ក៏​ប៉ុន្តែ​ អតីត​បក្ស​ប្រឆាំង ​និង​អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា​ហាក់​មើល​មិន​ឃើញ​ដូច្នេះ​ឡើយ​ ដោយ​ហេតុតែ​សម្ព័ន្ធ​នេះ​កើត​ចេញ​ពី​គណបក្ស​នយោបាយ​ដែល​មិន​ទាន់​មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​នៅ​ឆាក​នយោបាយ​កម្ពុជា​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ