អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការអំពាវនាវឲ្យដាក់ទណ្ឌកម្មបន្ថែមលើកម្ពុជា អាចនឹងមានឥទ្ធិពលបែបណា?

សំឡេង ១២:២៧
កម្ពុជា និង អាមេរិក (រូបភាពតំណាង)
កម្ពុជា និង អាមេរិក (រូបភាពតំណាង) © Twitter
ដោយ៖ សឿង ភារៈ
១៨ នាទី

​តាមរយៈ​លិខិត​ផ្ញើ​ទៅកាន់​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ ​កាលពី​ថ្ងៃ​ទី​១​៦​ ​ខែវិច្ឆិកា​ ​សមាជិក​សភាអាមេរិក​៨​រូប​ ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ ​ពិនិត្យ​ឡើងវិញ​ជាបន្ទាន់​លើ​ការ​អនុគ្រោះ​ពន្ធ​ពិសេស​សម្រាប់​ប្រទេស​កម្ពុជា​។​ ​ក្រៅពី​នេះ​ក៏បាន​អំពាវនាវ​ឲ្យ​រដ្ឋមន្ត្រីការបរទេស​ធ្វើការ​ជាមួយ​រតនាគារ​ជាតិ​ដាក់ទណ្ឌកម្ម​បន្ថែម​ ​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ ​តាមរយៈ​ច្បាប់​ ​G​l​ob​a​l​ ​Ma​g​n​its​k​y​ ​Act​។​ ​ការ​អំពាវនាវ​របស់​សមាជិកសភា​ ​និង​ព្រឹទ្ធសភា​អាមេរិក​ ​នា​ពេលនេះ​ ​ជា​រឿង​ដែល​មិន​អាច​ទៅរួច​ទេ​ ​ដោយសារ​អាមេរិក​កំពុង​ជាប់ដៃ​លើ​បញ្ហា​ផ្ទៃក្នុង​របស់​ខ្លួន​។​ ​នេះ​ជា​ការ​លើកឡើង​មួយ​បែប​របស់​អ្នកតា​ម​នយោបាយ​អន្តរជាតិ​។​ ​ប៉ុន្តែ​ក៏​មានការ​លើកឡើង​ដែរ​ថា​ ​អាមេរិក​នឹង​មិន​ភ្លេច​ពី​គោល​នយោបាយ​អន្តរជាតិ​ ​ដែល​ពិនិត្យមើល​ការរំលោភ​សិទ្ធិមនុស្ស​តាម​ប្រទេស​នានា​ឡើយ​។​ ​ដូច្នេះ​ ​តើ​ការ​អំពាវនាវ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​កម្ពុជា​ ​អាច​នឹង​មាន​ឥទ្ធិពល​បែប​ណា​?

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ