សង្គមស៊ីវិល៖ថវិកាថ្នាក់ក្រោមជាតិមិនគួរកាត់បន្ថយទេព្រោះសំខាន់សម្រាប់ពលរដ្ឋនៅមូលដ្ឋាន
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១១:៤៥
ក្រុមអង្គការក្រៅរដ្ឋាភិបាលសំដែងការព្រួយបារម្ភថា ការអភិវឌ្ឍថ្នាក់មូលដ្ឋានភូមិ ឃុំ និងស្រុក អាចមានការយឺតយ៉ាវ ហើយគម្រោងវិនិយោគមួយចំនួននឹងត្រូវពន្យារ ខណៈពួកគេកត់សំគាល់ថាថវិកាថ្នាក់ក្រោមជាតិនៅឆ្នាំ២០២១ខាងមុខនឹងត្រូវធ្លាក់ចុះ២២,៥%។ នេះជាការលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមអង្គការជាតិនិងអន្តរជាតិចំនួន១១កាលពីថ្ងៃទី២០ខែវិច្ឆិកា មុនពេលរដ្ឋសភាធ្វើការប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ថវិកាជាតិ២០២១។ ហេតុអ្វីបានជាថវិកាថ្នាក់ក្រោមជាតិមានសារៈសំខាន់សម្រាប់ពលរដ្ឋនៅមូលដ្ឋាន?