សវនាការដ៏កក្រើកតុលាការ តើមានបង្កប់អត្ថន័យនយោបាយយ៉ាងណាខ្លះ?
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១១:២៦
សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានបើកសវនាការ លើសំណុំរឿងមន្ត្រីជាន់ខ្ពស់ និងសកម្មជនអតីតបក្សប្រឆាំង ជាង១០០នាក់ ពាក់ព័ន្ធនឹងបទចោទ «រួមគំនិតក្បត់» និង «ញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍»។ ទាក់ទងទៅនឹងសវនាការ ដែលមានជាប់ទាក់ទងទៅនឹងមន្ត្រី និងសកម្មជនអតីតបក្សប្រឆាំងដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ត្រូវអ្នកវិភាគសង្គម និងនយោបាយមើលឃើញពីទិដ្ឋភាពផ្សេងៗគ្នា ខណៈដែលដំណើរការរឿងក្តីនេះ មិនដែលធ្លាប់មានពីមុនមក ហើយសវនាការទ្រង់ទ្រាយធំនេះ ធ្វើឡើងអំឡុងពេលនៃការរាលដាលនៃវីរុសកូវីដ១៩ផងដែរ។