អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សង្គម​ស៊ីវិល​និង​អ្នក​ស្រាវ​ជ្រាវ៖ យន្តការ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​តាមបណ្ដាញ​សង្គម​គ្មាន​និរន្ត​ភាព​

សំឡេង ១០:១៨
រូបតំណាង
រូបតំណាង @Richard Durnan
ដោយ៖ អេង គីមហុង
១៧ នាទី

សង្គម​ស៊ីវិល​និង​អ្នកស្រាវជ្រាវ​លើ​ការងារ​សង្គម​មួយ​ចំនួន​ស្វាគមន៍​ចំពោះ​ដំណើ​ការ​ដោះ​ស្រាយ​បញ្ហាជូន​ពលរដ្ឋ​នៅ​ថ្នាក់​មូលដ្ឋាន តាម​រយៈ​យន្តការ​ថ្មីៗ​មួយ​ចំនួន។ ជាក់ស្ដែង​ក្រសួងមហាផ្ទៃ​កំពុង​ប្រើប្រាស់​យន្តការ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសបុក​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង ក្រោម​ឈ្មោះ​ថា ក្រុម​ការងារ​តាម​ដាន​ការ​ដោះស្រាយ​មតិ យោបល់ ឬ​សំណូមពរ​របស់​មហាជន។ ដំណាលគ្នា​នេះ​ក្រុម​ការងារ​មួយ​ទៀត​ក៏​បាន​ប្រសូត្រ​ឡើង​ឈ្មោះ​ថា ក្រុម​ការ​ងារ​​សម្រង់​សម្ដី​សំខាន់ៗ​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន របស់​ក្រសួង​ទំនាក់​ទំនង​រដ្ឋសភា និង​ព្រឹទ្ធសភា។ ក្រុម​ការងារ​នេះ​មានភារ​កិច្ច​តាម​ដាន និង​សម្រង់​សម្ដី​សំខាន់ៗ របស់​លោក ហ៊ុន សែន ធ្វើ​ជា​បញ្ជី​ដាក់ឲ្យ​ស្ថានប័ន​ថ្នាក់​ជាតិ ថ្នាក់​ក្រោម​ជាតិ គ្រឹះ​ស្ថាន​សាធារណៈ​និង​ឯកជន អនុវត្ត​ក្នុង​គោល​ដៅ​លឿន​រហ័ស និង​មាន​ប្រសិទ្ធិភាព។ បន្ថែម​ពី​ការ​ស្វាគមន៍​មន្ត្រី​សង្គម​ស៊ីវិល​និង​អ្នកស្រាវជ្រាវ​សង្គម​មើល​ឃើញ​ថា យន្តការ​ទាំង​នេះ​គ្មាន​និរន្តភាព​យូរ​អង្វែង​នោះ​ទេ។ ហើយ​ពួក​គេ​យល់​ថា ជំនួស​ឲ្យ​ការ​បង្កើត​ថ្មី​គួរ​តែពង្រឹង​ច្បាប់​ដែល​មាន​ស្រាប់​ជា​រឿង​ចាំ​បាច់​ជាង។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ