ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នកតាមដានសង្គម៖ថវិកា២ម៉ឺនរៀលសម្រាប់ពលរដ្ឋក្រីក្រធ្វើចត្តាឡីស័ក្តជាការសម្រាលបន្ទុកមួយផ្នែក

សំឡេង ១០:២១
ពុទ្ធសាសនិកជន ដែលពាក់ម៉ាសកាន់ធូប និងផ្កាឈូកដើម្បីបួងសួងនៅមុខព្រះបរមរាជវាំង ក្នុងពិធីបុណ្យព្រះពុទ្ធសាសនា នៅរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០
ពុទ្ធសាសនិកជន ដែលពាក់ម៉ាសកាន់ធូប និងផ្កាឈូកដើម្បីបួងសួងនៅមុខព្រះបរមរាជវាំង ក្នុងពិធីបុណ្យព្រះពុទ្ធសាសនា នៅរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ AP - Heng Sinith
ដោយ៖ អ៊ឹង ប៊ុនថន
១៤ នាទី

ប្រមុខ​រដ្ឋាភិបាល​ បាន​សម្រេច​បញ្ចេញ​សាច់ប្រាក់​ជាង​១០០០​លាន​រៀល​ជូន​ទៅ​រាជធានី-ខេត្ត​នៅ​ទូទាំង​ប្រទេស​ សម្រាប់​ជួយ​ដល់​គ្រួសារ​ក្រីក្រ​ដែល​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ ដោយ​មួយ​គ្រួសារ​ទទួល​បាន​២​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​ គឺ​រយៈពេល​១៥​ថ្ងៃ​ដែល​ថវិកា​សរុប​ទទួល​បាន​៣០​ម៉ឺន​រៀល​។ សម្រាប់​អ្នក​តាម​ដាន​សង្គម​ ថវិកា​នេះ​នៅ​មាន​ចំនួន​តិច​ធៀប​នឹង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ តែ​វា​ជា​ការ​ជួយ​សម្រាល​បន្ទុក​មួយ​ផ្នែក​ដែរ ​និង​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​«ព្រឹត្តិការណ៍សហគមន៍២៨​វិច្ឆិកា» ​ចេញ​ទៅ​ធ្វើ​ចត្តាឡីស័ក្ត​។