ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ជាប់ស្វ័យប្រវត្តិ បូកពិន្ទុឆមាសចូលគ្នា ឬប្រលងតាមសាលា មួយណាជាជំរើសល្អ ក្នុងសម័យកូវីដ?

សំឡេង ១១:២៤
ការ​ត្រួត​ពិនិត្យ​សិស្សានុសិស្ស​មុន​ចូល​បន្ទប់​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ ​ក្នុង​ថ្ងៃ​ទី​២ ​នា​ព្រឹក​ទី​២៥ ​ខែ​សីហា ​ឆ្នាំ​២០១៥។
ការ​ត្រួត​ពិនិត្យ​សិស្សានុសិស្ស​មុន​ចូល​បន្ទប់​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ ​ក្នុង​ថ្ងៃ​ទី​២ ​នា​ព្រឹក​ទី​២៥ ​ខែ​សីហា ​ឆ្នាំ​២០១៥។ © RFI
ដោយ៖ ញឹម សុផល
១៧ នាទី

ឥទ្ធិពល​នៃ​កូវីដ១៩​ ធ្វើ​ឲ្យ​ការ​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(បាក់ឌុប)​នៅ​ឆ្នាំ​នេះ​ ត្រូវ​បាន​លើក​ពេល​ម្តង​ហើយ​ម្តង​ទៀត​ ហើយ​ចុង​ក្រោយ​នេះ​ ត្រូវ​លើក​ទៅ​ពាក់​កណ្តាល​ខែ​មករា​ឆ្នាំ​២០២១​ ខណៈ​រៀង​រាល់​ឆ្នាំ​ការ​ប្រលង​បាក់ឌុប​ត្រូវ​ធ្វើ​យ៉ាង​ទៀងទាត់​នៅ​អំឡុង​ខែ​សីហា​។ ដោយ​មិន​អាច​ទ្រំទ្រ​នូវ​ស្ថានភាព​បែប​នេះ​បាន​ សមាគម​គ្រឹះស្ថាន​ឧត្តមសិក្សា​កម្ពុជា​ ដែល​កំពុង​រង់ចាំ​ស្វាគមន៍​សិស្ស​ជាប់​បាក់​ឌុប​ចូល​ទៅ​បន្ត​ការ​សិក្សា​នៅ​តាម​គ្រឹះស្ថាន​របស់​ពួក​គេ​រៀងៗខ្លួន​នោះ​ កាល​ពី​ពេល​ថ្មីៗ​នេះ​ បាន​លើក​ជា​សំណើរ​មួយ​ទៅ​ក្រសួង​អប់រំ​ដោយ​មាន​២​ចំណុច​ គឺ​ទី​១​ស្នើ​សុំ​ឲ្យ​សិស្ស​ថ្នាក់​ទី​១២​ជាប់​ជា​ស្វ័យប្រវត្តិ​ ឬ​មួយ​ទៀត​យក​ពិន្ទុ​មធ្យមភាគ​នៃ​ការ​ប្រលង​ឆមាស​ថ្នាក់​ទី​១២​ ដើម្បី​កំណត់​ជាប់​ឬ​ធ្លាក់​។ ក៏​ប៉ុន្តែ​អ្វីៗ​ស្ថិត​នៅ​ជា​សេនារីយោ​នៅ​ឡើយ​ ថា​តើ​មាន​ដំណោះស្រាយ​យ៉ាង​ណា ​ក្នុង​ករណី​ការ​ប្រលង​បាក់ឌុប​នៅ​ថ្ងៃ​ខាង​មុខ​ នៅ​តែ​មិន​អាច​ធ្វើ​ទៅ​បាន​។