ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នកវិភាគសង្គម៖ការរួមគ្នាបរិច្ចាគថវិកាទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ នឹងបណ្តុះវប្បធម៌ជួយគ្នាបន្ថែមទៀតក្នុងសង្គមខ្មែរ

សំឡេង ១០:៤០
វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនPfizer របស់សហរដ្ឋអាមេរិក
វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនPfizer របស់សហរដ្ឋអាមេរិក REUTERS - DADO RUVIC
ដោយ៖ វណ្ណ សុគន្ធា
១៦ នាទី

បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ពី​គម្រោង​ទិញ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ១៩​រួច​មក​ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​នាំ​មុខ​ដោយ​សេដ្ឋីៗ​បាន​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​។ បន្ត​ពី​ក្រុម​សេដ្ឋីៗ​ទាំងនោះ​ មន្រ្តី​រាជការ​ និង​ប្រជាពលរដ្ឋ​ទូទៅ​ក៏​បាន​បរិច្ចាគ​ថវិកា​តាម​លទ្ធភាព​របស់​ខ្លួន​ផង​ដែរ​។ អ្នក​តាមដាន​ និង​វិភាគ​បញ្ហា​សង្គម​នៅ​កម្ពុជា​លើក​ឡើង​ថា​ សកម្មភាព​មនុស្ស​ធម៌​ព្រមៗ​គ្នា​នេះ​ គឺ​ជា​ទង្វើ​ល្អ​នៃ​ការ​ចេះ​ជួយ​គ្នា​របស់​ប្រជាពលរដ្ឋ​ដែល​សហការ​ជាមួយ​រដ្ឋាភិបាល​ក្នុង​គ្រា​លំបាក​។ ពួកគេ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ សកម្មភាព​នេះ​ នឹង​ក្លាយ​ជា​គំរូ​ក្នុង​ការ​ទាក់ទាញ​ពលរដ្ឋ​ដទៃ​ទៀត​ឱ្យ​ធ្វើ​តាម​ និង​ជា​ការ​បណ្តុះ​វប្បធម៌​ចេះ​ជួយ​គ្នា​បន្ថែម​ទៀត​នៅ​ក្នុង​សង្គម​កម្ពុជា​។