ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នកឃ្លាំមើល៖ការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើសេដ្ឋីចិន នឹងជះឥទ្ធពលដល់ការវិនិយោគនៅកម្ពុជា

សំឡេង ១០:៥៧
Wan Kuok-koi ឬហៅថា Broken Tooth ត្រូវបានក្រសួងរតនាគារអាមេរិក បង្កកទ្រព្យសម្បត្តិ ក្រោយរកឃើញថាបានប្រព្រឹត្តិអំពើពុករលួយនៅកម្ពុជា និងភូមា
Wan Kuok-koi ឬហៅថា Broken Tooth ត្រូវបានក្រសួងរតនាគារអាមេរិក បង្កកទ្រព្យសម្បត្តិ ក្រោយរកឃើញថាបានប្រព្រឹត្តិអំពើពុករលួយនៅកម្ពុជា និងភូមា AP - Vincent Yu
ដោយ៖ សឿង ភារៈ
១៥ នាទី

ក្រសួង​រតនាគារ​​សហរដ្ឋអាមេរិក​ នៅ​ថ្ងៃ​ទី​០៩​ធ្នូ​ ២០២០ បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​សេដ្ឋីចិនម្នាក់ឈ្មោះ Wan Kuok-koi ​ហៅ​ Broken Tooth។ ការ​ដាក់ទណ្ឌកម្ម​បែបនេះ​ដោយ​សារ​អាមេរិក​រកឃើញថា Broken Tooth ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​ជា​ច្រើន​ ជាមួយ​ឧក្រិដ្ឋជន​ដទៃ​ទៀត​ ដែល​ក្រោយ​មក​បាន​ចាកចេញ​ពី​កម្ពុជា​ទៅ​ប្រទេស​ភូមា​ នៅពេលកម្ពុជា​សម្រេច​បិទ​ល្បែង​ស៊ី​សង​ខុស​ច្បាប់​តាម​អ៊ិនធឺណែត​។ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​យល់ថា ចំណាត់ការនេះ​​នឹងជះឥទ្ធិពល​ដល់​បរិយាកាស​វិនិយោគនៅកម្ពុជា។