ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ស្ត្រី៖ចង់ឃើញស្ត្រីកាន់តួនាទីជាអភិបាលខេត្តដោះស្រាយបញ្ហាស្ត្រីនិងក្មេងស្រីឲ្យមានប្រសិទ្ធិភាព

សំឡេង ១១:៥៧
រូបភាពនៃអំពើហិង្សា (រូបតំណាង)
រូបភាពនៃអំពើហិង្សា (រូបតំណាង) © សហការី

លោកស្រី បាន ស្រីមុំ បាន​ក្លាយ​ជា​បេក្ខភាព​ស្ត្រី​ទី​២​កាន់​តំណែង​ជា​អភិបាល​ខេត្ត​ បន្ទាប់​ពី​លោកស្រី​ មិថុនា ភូថង ​បច្ចុប្បន្ន​ជា​អភិបាល​ខេត្ត​កោះកុង​។ អ្នក​ធ្វើការ​ផ្នែក​លើក​កម្ពស់​សិទ្ធិ​ស្រ្តី​ស្វាគមន៍​ចំពោះ​សេចក្ដី​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​យ៉ាង​ដូច្នេះ​។ ក្រៅ​ពី​ស្វាគមន៍​ ក្រុម​ស្ត្រី​ដែល​ធ្វើការ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​ដដែល​ ចង់​ឃើញ​ស្ត្រី​ដែល​កាន់​តួនាទី​ជា​អភិបាល​ខេត្ត​ប្រើប្រាស់​ឥទ្ធិពល​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ស្ត្រី​និង​ក្មេងស្រី​នៅ​ក្នុង​មូលដ្ឋាន​ដែល​ខ្លួន​កំពុង​ឈរ​ជើង​ឲ្យ​មាន​ប្រសិទ្ធិភាព​។ នេះ​ក៏​ដោយសារ​តែ​ បញ្ហា​របស់​ស្ត្រី​និង​ក្មេងស្រី​គឺ​មាន​តែ​ស្ត្រី​គ្នា​ឯង​ទេ​យល់​ច្បាស់​និង​ដោះស្រាយ​ទៅ​ចំ​គោលដៅ​។