ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នកវិភាគ៖នយោបាយ«ឆ្មាចាប់កណ្តុរ»រវាងអ្នកកាន់អំណាចនិងអ្នកប្រឆាំងធ្វើឲ្យពលរដ្ឋធុញទ្រាន់

សំឡេង ០៩:៤៣
ផែនការវិលមកកម្ពុជា របស់លោក​ស្រី មូរ សុខហួរ ត្រូវបរាជ័យ
ផែនការវិលមកកម្ពុជា របស់លោក​ស្រី មូរ សុខហួរ ត្រូវបរាជ័យ © Facebook
ដោយ៖ អ៊ឹង ប៊ុនថន
១៤ នាទី

នៅ​ទី​បំផុត​ផែនការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​អ្នក​នយោបាយ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ត្រូវ​បាន​ខក​ខាន​ម្តង​ទៀត​នៅ​ថ្ងៃ​ទី​១៦​មករា​២០២១​។ ការ​បរាជ័យ​នេះ ត្រូវ​បាន​លោក​ស្រី មូរ​ សុខ​ហួរ ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ដែល​មោឃៈភាព​លិខិត​ឆ្លង​ដែន និង​មិន​ផ្តល់​ទិដ្ឋាការ​ដល់​ពួក​គេ​។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​អះ​អាង​ថា ការ​មិន​ផ្តល់​ទិដ្ឋាការ​ឲ្យ​អ្នក​នយោបាយ​ទាំង​នេះ គឺ​អនុវត្ត​ទៅ​តាម​នីតិវិធី​របស់​តុលាការ​។ សម្រាប់​អ្នក​វិភាគ បាន​ហៅ​ការ​បរាជ័យ​ជា​លើក​ទី​២​នៃ​ការ​វិល​ចូល​ស្រុក​របស់​អ្នក​នយោបាយ​បក្ស​ប្រឆាំង​នៅ​ពេលនេះ​ថា ​ជា​នយោបាយ «​ឆ្មា​ចាប់​កណ្តុរ​»​រវាង​អ្នក​កាន់​អំណាច​និង​អ្នក​ប្រឆាំង​ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ធុញ​ទ្រាន់​។