ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

បឹងតាមោក៖សង្គមស៊ីវិលមិនជំទាស់ការលុបដើម្បីអភិវឌ្ឍ តែរដ្ឋគួរទុកខ្លះសម្រាប់រំដោះទឹកលិចដែរ

សំឡេង ១៣:០៤
រូបភាព៖ មួយផ្នែកនៃបឹងតាមោក
រូបភាព៖ មួយផ្នែកនៃបឹងតាមោក @RFI

មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះ​អាង​ថា លោក​នឹង​បន្ត​កាត់​​បឹង​​តាមោក​​ដើម្បី​អភិវឌ្ឍ​ដើម្បី​បម្រើ​​ប្រយោជន៍​សាធារណៈ​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ឃ្លាំ​មើល​សង្គម​នៅ​ថ្ងៃ​បន្ទាប់​ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​២៣​មករា បាន​លើក​ឡើង​ថា ពួក​គេ​មិន​ជំនាស់​នឹង​គម្រោង​ចាក់​ដី​លុប​បឹង​ដើម្បី​អភិវឌ្ឍ​ទេ តែ​រដ្ឋ​គួរ​ទុក​ផ្នែក​ខ្លះ​សម្រាប់​រំដោះ​ទឹក​លិច​ដែរ​។ បន្ថែម​លើ​នេះ រដ្ឋាភិបាល​គួរ​បង្ហាញ​ជា​សាធារៈ​មក​ថា ផ្ទៃ​បឹង​តាមោក​លុប​ទាំង​ស្រុង ឬ​ទុក​ផ្នែក​មួយ​ណា​ខ្លះ​សម្រាប់​ស្តុក​ទឹក​កខ្វក់​។ បើ​ទោះ​បី​ជា​យ៉ាង​ណា លោក ហ៊ុន សែន បាន​ចាត់​ទុក​ការ​ទិទៀន និង​ការ​រិះគន់​លើ​រឿង​លុប​បឹង​តាមោក ថា​គ្រាន់​តែ​ជា​ទស្សនៈ​មនុស្ស​មួយ​ចំនួន ដែល​មិន​អាច​រំខាន​ដល់​ការ​អភិវឌ្ឍន៍​របស់​រដ្ឋ​បាន​ឡើយ​។ សូម​ជម្រាប​ជូន​ថា​ នៅ​រវាង​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២០ រដ្ឋាភិបាល​បាន​កាត់​ផ្ទៃ​បឹង​តាមោក​សរុប​ជាង​៥៨០​ហិកតា ទៅ​ឱ្យ​ស្ថាប័ន​រដ្ឋ ដូច​ជា ក្រសួង​យុត្តិធម៌ ក្រសួង​ការពារ​ជាតិ សាលា​រាជធានី​ភ្នំពេញ សាលា​ដំបូង​រាជធានី​ភ្នំពេញ សាលាឧទ្ធរណ៍ និង​ក្រុមហ៊ុន​ឯកជន​ជា​ដើម​។