ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើកម្ពុជានឹងមានកំណើនសេដ្ឋកិច្ចដូចការរំពឹងទុក ឬយ៉ាងណា នៅឆ្នាំ២០២១នេះ?

សំឡេង ១១:៣៩
ទីក្រុងភ្នំពេញនាពេលរាត្រី
ទីក្រុងភ្នំពេញនាពេលរាត្រី © RFI

តាមរយៈ​វេទិកា​សាធារណៈ​ ស្តី​ពី​ការ​គ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២១​ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​បង្ហាញ​ពី​មោទនភាព​ចំពោះ​ការ​គ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​ការ​គ្រប់គ្រង​ថវិកា​ជាតិ​អំឡុង​ពេល​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩​ ខណៈ​កំណើន​សេដ្ឋកិច្ច​ឆ្នាំ​២០២១​ ត្រូវ​បាន​រំពឹង​ថា​នឹង​ងើប​ឡើង​វិញ​ជា​វិជ្ជមាន​ក្នុង​អត្រា​៤%​។ ក៏​ប៉ុន្តែ​អ្នក​ជំនាញ​សេដ្ឋកិច្ច​នានា​ យល់​ថា​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​ប្រឈម​នឹង​ការ​លំបាក​ ដដែល​នៅ​ឆ្នាំ​២០២១​នេះ​ ខណៈ​ដែល​វត្តមាន​នៃ​ជំងឺ​កូវីដ១៩​ និង​ការ​រលាយ​បាត់​ទៅ​វិញ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មិន​ទៀងទាត់​នៅ​ឡើយ​។