ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើការឃាត់មិនឲ្យយកព័ត៌មាននៅកន្លែងហាមឃាត់ជាការរឹតត្បិតសេរីភាពអ្នកសារព័ត៌មាន?

សំឡេង ១០:៥០
អ្នក​សារព័ត៌មាន​ខ្មែរ​កំពុង​បំពេញ​ការងារ
អ្នក​សារព័ត៌មាន​ខ្មែរ​កំពុង​បំពេញ​ការងារ RFI/Im Rachna

មាន​ការ​ខ្វែង​គំនិត​គ្នា​រវាង​សមត្ថកិច្ច​ និង​អ្នក​សារព័ត៌មាន​មួយ​ចំនួន នៅ​ពេល​អ្នក​កាសែត​ចុះ​យក​ព័ត៌មាន​នៅ​ទី​កន្លែង​ណា​មួយ​ដែល​សមត្ថកិច្ច​ហាម​ឃាត់​។ សម្រាប់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន អ្នក​កាសែត​មិន​ត្រូវ​ទៅ​ថត​យក​ព័ត៌មាន​នៅ​ក្នុង​ដែន​សមត្ថកិច្ច​ដែល​ហាម​ឃាត់​ទេ ហើយ​ថា​បើ​ហាម​មិន​ស្តាប់​សមត្ថកិច្ច​មាន​សិទ្ធិ​ចាប់​ខ្លួន​។ ការ​លើក​ឡើង​ស្រដៀង​គ្នា​នេះ ​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ ​ស្នងការ​នគបាល​ក្រុង​ភ្នំពេញ​ នៅ​ថ្ងៃទី​២១​មករា បន្ថែម​ទៀត​។ យ៉ាង​ណា​ក៏​ដោយ អ្នក​ធ្វើ​ការ​ខាង​ការពារ​អ្នក​កាសែត យល់​ថា នេះ​ជា​ក្តី​បារម្ភ​ថ្មី​នៅ​ឆ្នាំ​២០២១ ចំពោះ​សេរីភាព​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​។ ជាមួយគ្នា​នោះ ​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ចាត់​ទុក​ការ​លើក​ស្ទួយ​សេរីភាព​សារព័ត៌មាន គឺ​ជា​ការងារ​សំខាន់​របស់​ខ្លួន​នៅ​ឆ្នាំ​នេះ​។