ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នកឃ្លាំមើល៖ វិទ្យុពិតជាបានរួមចំណែក​សំខាន់​ក្នុង​ការ​លើក​ស្ទួយ​ប្រជាធិបតេយ្យ​តែ​ក៏​មាន​បញ្ហាប្រឈម​ច្រើន​ដែរ

សំឡេង ១០:២៩
ការ​ប្រារព្ធ​ទិវាវិទ្យុ​ពិភពលោក​លើក​ទី​១០ ដោយ​អង្គការ​យូណេស្កូ
ការ​ប្រារព្ធ​ទិវាវិទ្យុ​ពិភពលោក​លើក​ទី​១០ ដោយ​អង្គការ​យូណេស្កូ © Unesco

ថ្ងៃ​​ទី​១៣​ខែ​កុម្ភៈ​​ម្សិលមិញ គឺជាទិវា​វិទ្យុ​ពិភពលោក​លើក​ទី​១០។​ សម្រាប់​កម្ពុជា នៅឆ្នាំនេះ ការប្រារព្ធទិវានេះ​​ធ្វើឡើង​​ក្រោម​ប្រធាន​បទ «នវានុវត្តន៍​នៃ​វិទ្យុ​ផ្សាយ​សំឡេង​ស្រប​តាម​ការ​វិវត្ត​នៃ​ពិភពលោក​»​។ លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន តាម​រយៈ​សារ​លិខិត​កម្រាស់​៤​ទំព័រ ​លើក​ឡើង​ថា បេសកកម្ម​របស់​វិទ្យុ​ និយាយ​ជា​រួម និង​អ្នក​សារព័ត៌មាន និយាយ​ដោយ​ឡែក គឺ​ពិត​ជា​មាន​សារ​សំខាន់​ក្នុង​ការ​ចូល​រួម​ចំណែក​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ អ្នក​ធ្វើ​ការ​ខាង​ប្រព័ន្ធផ្សព្វផ្សាយបានឯកភាពចំពោះទស្សនៈនេះ តែថា​វិទ្យុ​ក្នុង​ស្រុក​ជាច្រើន​ត្រូវបាន​រឹតត្បិតសេរីភាពនៅមុនបោះឆ្នោត២០១៣។