ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

កម្ពុជាគួរចូលរួមជួយដោះស្រាយវិបត្តិនយោបាយនៅភូមា ឬប្រកាន់ជំហរបន្តគោរពតាមធម្មនុញ្ញអាស៊ាន?

សំឡេង ១២:១៣
ក្រុមបាតុករនៅមីយ៉ាន់ម៉ា
ក្រុមបាតុករនៅមីយ៉ាន់ម៉ា © Internet

រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី ​កាលពី​ថ្ងៃពុធ​បាន​ដើរ​តួនាទី​នាំ​មុខគេ ​នៅក្នុង​ការស្វះស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​វិបត្តិ​នៅ​ភូមា​ ក្រោយ​ប្រទេស​នេះ ​បាន​ធ្លាក់​ទៅ​ក្នុង​ការ​ប្រឈមមុខ​គ្នា​រវាង​ប្រជាជន​ និង​កងទ័ព​ ដើម្បី​ទាមទា​ឲ្យ​មាន​ការ​ដោះលែង​មេដឹកនាំ​នយោបាយ​ស៊ីវិល​ ក្រោយ​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃទី​១​ខែកម្ភៈ​កន្លង​ទៅ។​ ការស្វះស្វែង​របស់​ប្រមុខ​ការ​ទូត​ឥណ្ឌូនេស៊ី​នេះ ​ក៏​មាន​ការ​ចូលរួម​ពី​ប្រមុខការទូតថៃ​ និង​រដ្ឋមន្ត្រី​ការ​បរទេស​ថ្មី​​របស់​ភូមា ​ដែល​យោធា​ទើបតែ​តែងតាំង​ផងដែរ​។ ​នៅក្នុង​ដំណោះស្រាយ​ដើម្បី​ជួយ​ភូមា​ឲ្យរួចផុត​ពី​វិបត្តិ​ ដែល​នាំឲ្យ​ប៉ះពាល់​ផលប្រយោជន៍​សមាជិក​អាស៊ាន​ទាំងអស់​ តើ​កម្ពុជា​មានការ​យល់ឃើញ​យ៉ាងណា ​ឬ​ក៏​បន្ត​ប្រកាន់​ជំហរ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​សមាជិក​អាស៊ាន​ឯ​ទៀត​?