ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ហេតុអ្វីកម្ពុជាប្រកាសជំហរចូលរួមដោះស្រាយវិបត្តិនៅភូមា?

សំឡេង ១២:៤៦
ទង់ជាតិកម្ពុជា និងអាស៊ាន
ទង់ជាតិកម្ពុជា និងអាស៊ាន © Internet

រយៈពេល​ជាងមួយខែ​មកនេះ ​ស្ថានការណ៍​នៅភូមា​នៅតែ​បន្ត​តានតឹង​រវាង​ក្រុមបាតុករ​ជាប្រជាពលរដ្ឋ​ និង​កងកម្លាំង​យោធា ​ក្រោយការ​ធ្វើរដ្ឋប្រហារ​ទម្លាប់​លោកស្រី​អ៊ុងសាន សូជី​ពីអំណាច​កាលពី​ថ្ងៃទី​០១កុម្ភៈ​។ ​នៅក្នុង​ស្ថានការណ៍​ច្របូកច្របល់​នេះ ​ប្រទេស​ជាដៃគូ​ក្នុងតំបន់​អាស៊ាន​ បានសម្តែង​នូវការ​ព្រួយបារម្ភ​ជាបន្តបន្ទាប់​ ព្រមទាំង​ពិភាក្សា​រកដំណោះស្រាយ​ក្នុងការ​ស្តារ​ស្ថានភាព​ភូមា​ជាប្រក្រតី​ឡើងវិញ​។ ​សម្រាប់​កម្ពុជា​ នៅថ្ងៃទី​អង្គារ​ទី០៩​មីនា​ បានប្រកាស​ជំហរ​ថានឹង​ចូលរួមជាមួយ​រដ្ឋ​សមាជិក​អាស៊ាន​ផ្សេងទៀត​ ដើម្បី​ជួយស្តារ​វិបត្តិ​ដែលកើតឡើង​នៅ​ភូមា​បច្ចុប្បន្ន​។ ​តើមូលហេតុអ្វី​ ទើប​កម្ពុជា​ប្រកាស​ជំហរ​ចូលរួម​ដោះស្រាយ​វិបត្តិ​នៅភូមា​?