ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នកឃ្លាំមើលសង្គម៖ការរៀបចំឱ្យអ្នកជំងឺកូវីដ១៩សម្រាកព្យាបាលនៅផ្ទះជាជម្រើសល្អ តែអាចពិបាកអនុវត្តចំពោះកម្ពុជា

សំឡេង ១១:០៧
ក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ (រូបតំណាង)
ក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ (រូបតំណាង) © Internet

ម្សិលមិញ ​លោកនាយក​រដ្ឋមន្រ្តី​ហ៊ុន​ សែន ​បានប្រាប់​ឱ្យក្រសួង​សុខាភិបាល​កម្ពុជា​ពិចារណា​ពីលទ្ធភាព​ក្នុងការ​ដាក់ឱ្យអ្នកជំងឺ​កូវីដ១៩​សម្រាកព្យាបាល​នៅតាមផ្ទះ​របស់​ពួកគេនីមួយៗ​នៅពេលណា​ដែលមន្ទីរពេទ្យ​មិនមាន​កន្លែង​សម្រាប់​ព្យាបាល​។​ ការព្យាបាល​នៅផ្ទះនេះ ​គឺសម្រាប់​អ្នកជំងឺ​ដែលមាន​ស្ថានភាព​ស្រាល ​ខណៈអ្នកជំងឺ​ធ្ងន់ធ្ងរ​ គឺតម្រូវ​បញ្ជូនទៅកាន់​មន្ទីរពេទ្យ​។​ អ្នកឃ្លាំមើល​បញ្ហាសង្គម​នៅកម្ពុជា ​បានលើកឡើងថា ​គម្រោងការ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នេះ ​គឺជា​ជម្រើសល្អ ​ដើម្បីដោះស្រាយ​បញ្ហាព្យាបាល​អ្នកជំងឺ​កូវីដ១៩​។​ ប៉ុន្តែ ​ពួកគេ​បារម្ភថា ​វាអាចនឹង​ពិបាក​ក្នុងការ​អនុវត្ត​បន្តិច​ ដោយសារតែ​កម្រិត​យល់ដឹង​របស់​ប្រជាពលរដ្ឋ​ និងកង្វះ​ធនធាន​គ្រូពេទ្យ​សម្រាប់​តាមដាន​ និងព្យាបាល​អ្នកជំងឺ​នៅតាមផ្ទះ​។