ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដោយស្ម័គ្រចិត្តនៅកម្ពុជា អាចនឹងឈានទៅរក«កាតព្វកិច្ច»ទេ?

សំឡេង ១១:៣៨
ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩
ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ © Internet

ប្រទេស​កម្ពុជា​ទើបតែ​ចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ ​ដោយស្ម័គ្រចិត្ត​ បានចំនួន​៧០ម៉ឺនដូស​ គិតមកត្រឹម​ថ្ងៃទី៦​ខែមេសា​។​ ចំនួននេះ ​ត្រូវគេមើលឃើញថា​នៅតិចតួច​នៅឡើយ​ ខណៈ​ផែនការ​ផ្តល់ថ្នាំវ៉ាក់សាំង​ការពារ​ជំងឺ​ដ៏កាចសាហាវនេះ​ គឺត្រូវចាក់ទៅលើ​មនុស្ស​នៅក្នុង​រង្វង់ពី​១០លាន​ ទៅ១៣​លាននាក់​។ហេតុដូច្នេះ​ ការចាក់វ៉ាក់សាំង​ដោយស្ម័គ្រចិត្ត​ ទំនង​ជាមិនអាច​ទៅរួចទៀតទេ​ ខណៈ​កម្ពុជា​ជាពិសេស​នៅទីក្រុង​ភ្នំពេញ​ កំពុង​រងនូវការ​រាតត្បាត​ខ្លាំងពី​ជំងឺ​កូវីដ-១៩​ ដោយសារការ​ឆ្លងសហគមន៍​២០កុម្ភៈ​ នៅមិនទាន់​អាចគ្រប់គ្រង​បាននៅឡើយ​។