ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

កូវីដ១៩៖ តើការផ្អាកអាជីវកម្មម្ហូបអាហារ និងគ្រឿងស្រវឹងគ្រប់ប្រភេទ អាចប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាដែរឬ?

សំឡេង ១០:៥០
ការដាក់លក់គ្រឿងស្រវឹង
ការដាក់លក់គ្រឿងស្រវឹង © Internet

ដើម្បី​អាចកាត់ផ្តាច់​ការចម្លង​កូវីដ១៩​បន្ត​ក្នុងសហគមន៍​ សាលា​រាជធានី​ភ្នំពេញ​បានសម្រេច​ផ្អាក​ជាបណ្តោះអាសន្ន​រយៈពេល​២សប្តាហ៍​នូវការលក់​គ្រឿងស្រវឹង ​និងអាជីវកម្ម​អាហារ​ភេសជ្ជៈ​គ្រប់ប្រភេទ​នៅ​​ក្នុងហាង​ លើកលែងតែ​វេចខ្ចប់​តែប៉ុណ្ណោះ​។​ សហព័ន្ធ​សហជីព​កម្មករ​ក្នុងវិស័យ​ម្ហូវអាហារ​ លើកឡើងថា​ កន្លងមក ម្ចាស់​ភោជនីយដ្ឋាន​ឬអាជីវកម្ម​និងអ្នកធ្វើការ​ក្នុងផ្នែក​នេះ បាន​បាត់បង់​ចំណូល​មួយផ្នែកធំ​ទៅហើយ​ បន្ថែមដោយ​វិធានថ្មីនេះ​ ជីវភាព​ពួកគេនឹងកាន់តែ​លំបាក​មួយកម្រិតទៀត​។​ រីឯ​អ្នកសេដ្ឋកិច្ចវិញ​ ចំណាត់ការ​ថ្មីនេះ ​មិនផ្តល់ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​ធ្ងន់ធ្ងរ​នោះទេ ​ពោលគឺវាគ្រាន់តែ​ជាផលប៉ះពាល់​មួយផ្នែកតូច​តែប៉ុណ្ណោះ​។