ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើកម្ពុជាអាចឈានទៅដល់ការដណ្តើមវ៉ាក់សាំងគ្នាដែរឬទេ?

សំឡេង ១១:៥៩
លោក ហ៊ុន សែន និងលោក សម រង្ស៊ី
លោក ហ៊ុន សែន និងលោក សម រង្ស៊ី © Internet

លោកសម រង្ស៊ី ​ប្រធានស្តីទី​អតីត​គណបក្ស​សង្រ្គោះជាតិ​កាលពីថ្ងៃទី​១១​ ខែមេសា​បានចេញសារ​ជាវីដេអូ​ដ៏គួរភ្ញាក់ផ្អើល​មួយដោយរៀបរាប់​ពីគុណសម្បតិ្ត​នៃវ៉ាក់សាំង​បង្ការជំងឺ​កូវីដ១៩​របស់ចិន​។ ​មិនតែប៉ុណ្ណោះ ​លោកថែមទាំង​អំពាវនាវ​ឱ្យប្រជាពលរដ្ឋ​ទៅចាក់វ៉ាក់​នេះឱ្យគ្រប់គ្នា​ ដើម្បី​ការពារខ្លួន​ពីជំងឺ​កូវីដ១៩​។ ​ប៉ុន្តែ ​នៅយប់ថ្ងៃទី១២​ ខែមេសា ​លោកនាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ បានចេញសារ​ជាសំឡេង​មួយតបទៅវិញ​ ដោយអះអាងថា​ ការជំរុញ​របស់​លោកសម រង្ស៊ី​នេះ ​គឺមានចេតនា​មិនល្អ ​ពោល ​គឺចង់ឱ្យ​ពលរដ្ឋ​នាំគ្នា​សម្រុក​ទៅចាក់វ៉ាក់​ក្នុងពេលតែមួយ​ដែលកម្ពុជា​ពុំទាន់មាន​វ៉ាក់សាំង​គ្រប់គ្រាន់​នៅឡើយ​។​ សម្រាប់​លោកហ៊ុន សែន​ គឺលោក​សម រង្ស៊ី​ ចង់ឱ្យ​ពលរដ្ឋ​ទៅដណ្តើមគ្នា​ចាក់វ៉ាក់សាំង​។​ ដូច្នេះ ​តើការ​ដណ្តើម​គ្នាចាក់វ៉ាក់សាំង​នេះ ​អាចកើតមាន​ដែរឫទេ​នៅកម្ពុជា​?