ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នកជំនាញផ្នែកវប្បធម៌៖ការខកខានជួបជុំគ្នាក្នុងពិធីបុណ្យចូលឆ្នាំខ្មែរមិនធ្វើឱ្យប៉ះពាល់ប្រពៃណីវប្បធម៌ឡើយ

សំឡេង ១០:០៥
ការប្រារព្ធពិធីបុណ្យ​ចូលឆ្នាំនាឆ្នាំកន្លងទៅ
ការប្រារព្ធពិធីបុណ្យ​ចូលឆ្នាំនាឆ្នាំកន្លងទៅ AP - Heng Sinith

ឆ្នាំនេះជា​ឆ្នាំទី២​ហើយ​ ដែលពលរដ្ឋ​ខ្មែរមិនបាន​រៀបចំ​ពិធីជួបជុំ ​និងលេងល្បែង​ប្រជាប្រិយ​នៅតាមទី​វត្តអារាម​ និងធ្វើ​ដំណើរកំសាន្ត​នៅតាម​ទីរមណីយដ្ឋាន​នានា ​ក្នុងពិធីបុណ្យ​ចូលឆ្នាំខ្មែរ​ ដោយសារតែ​ការរីករាលដាល​ជំងឺ​កូវីដ១៩​ ។ ​ខកខាន​ការជួបជុំ​ក្នុងពិធីបុណ្យ​ចូលឆ្នាំខ្មែរ​ ត្រូវបាន​អ្នកជំនាញ​ផ្នែកវប្បធម៌​មើលឃើញថា​ មិនមាន​ផលប៉ះពាល់​អ្វីដល់​ប្រពៃណី​វប្បធម៌ខ្មែរ​នោះទេ​។​