ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

បម្រាមលក់គ្រឿងស្រវឹង​មាន​ប្រសិទ្ធភាព​បែប​ណា?​

សំឡេង ១២:២៤
© AP

ក្រៅ​ពី​ការ​បិទខ្ទប់​រាជធានីភ្នំពេញ និង​ក្រុងតាខ្មៅ ដើម្បី​ទប់ស្កាត់​ការ​រីករាលដាល​ជំងឺ​កូវីដ​១៩​នោះ ក៏​មាន​ដែរ​ការ​ហាមឃាត់​ការ​លក់​គ្រឿង​ស្រវឹង​នៅ​ទូទាំង​ប្រទេស​។ ចំណាត់​ការ​របស់​រដ្ឋាភិបាល​ ត្រូវ​បាន​អ្នក​តាម​ដាន​ពីការ​អភិវឌ្ឍសង្គម​ស្វាគមន៍ ដោយ​សង្ឃឹម​ថា វិធានការ​នេះ អាច​ចូលរួម​ចំណែក​កាត់បន្ថយ​ការ​ចម្លង​ជំងឺ​កូវីដ១៩​។ ជា​ការ​កត់​សម្គាល់ បន្ទាប់​ពី​មាន​ការ​ប្រកាស​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ខេត្ត​ក្រុង​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ប្រកាស​អនុវត្ត​វិធាន​ការ​ហាម​ឃាត់​នេះ ដោយ​ព្រមាន​អនុវត្ត​ច្បាប់​មិន​លែក​លែង​ចំពោះ​អ្នក​ល្មើស។​​