ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើសេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងសម័យរាតត្បាតនៃជំងឺកូវីដ១៩ ធ្លាក់ចុះ កើនឡើង ឬនៅថេរ?

សំឡេង ១៣:០៨
អ្នកសារព័ត៌មាន​ខ្មែរ ក្នុងពេល​បំពេញ​ការងារ
អ្នកសារព័ត៌មាន​ខ្មែរ ក្នុងពេល​បំពេញ​ការងារ RFI/Channa Siv

ម្សិលមិញ​ គឺជា​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ​៣ឧសភា​។ សម្រាប់​ថ្នាក់​ពិភពលោក ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ចូលរួម​អបអរសាទរ​ទិវា​នេះ​ដោយ​បាន​លើក​ឡើង​ពី​សារសំខាន់​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង​អ្នក​សារព័ត៌មាន​ចំពោះ​ការ​រាយការណ៍​ព័ត៌មាន​នៅ​ក្នុង​ពេល​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​។ ប៉ុន្តែ ​លោក​ក៏​បាន​បង្ហាញ​ពី​បញ្ហា​ប្រឈម​ដែល​កើត​មាន​ដដែលៗ​ទៅលើ​អ្នក​សារព័ត៌មាន​ក្នុង​ពេល​អនុវត្ត​ការងារ​របស់​ខ្លួន​ផង​ដែរ​។ ដោយឡែក​ នៅ​កម្ពុជា​ឯណោះ​វិញ ​ក៏​ដូចជា​រៀងរាល់​ឆ្នាំ​ដែរ​ នៅ​ឆ្នាំ​នេះ​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សារលិខិត​អបអរសាទរ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​នេះ​។ បន្ថែម​ពី​នេះ​ ក៏​មាន​អង្គការ​ សមាគម​ការពារ​អ្នក​សារព័ត៌មាន ​និង​សង្គមស៊ីវិល​មួយ​ចំនួន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រៀងៗ​ខ្លួន​ចូលរួម​អបអរសាទរ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​ ៣ឧសភា​។ ក៏​ប៉ុន្តែ​ចំពោះ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​វិញ​ អង្គការ ​និង​សមាគម​ទាំងនោះ​មើល​ឃើញ​មិន​ដូចគ្នា​នោះ​ឡើយ​។