ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើអាចទេកម្ពុជានឹងលែងអនុញ្ញាតឱ្យមានការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងគ្រប់រូបភាពជាអចិន្ត្រៃយ៍?

សំឡេង ១០:៥៨
ស្លាកសញ្ញាប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅតាមផ្លូវសាធារណៈក្នុងក្រុងភ្នំពេញ
ស្លាកសញ្ញាប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនៅតាមផ្លូវសាធារណៈក្នុងក្រុងភ្នំពេញ © Internet

សមាគម​ អង្គការ​សង្គមស៊ីវិល​ចំនួន៣៨នាក់​បានរួមគ្នា​ទាមទារ​ឱ្យរដ្ឋាភិបាល​កម្ពុជា​បិទការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង​គ្រប់រូបភាព​ជាអចិន្ត្រៃយ៍​។​ ក្រុមអង្គការ​ សមាគម​ទាំងនេះ​ បានលើក​ហេតុផលថា ​ការបិទពាណិជ្ជកម្ម​ផ្សព្វផ្សាយ​គ្រឿងស្រវឹង​ គឺដើម្បី​លើកស្ទួយ​សុខភាព​ និងសុខុមាលភាព​សង្គម ​ព្រមទាំង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​ ជាមួយគ្នានេះ ​ក្រុមអង្គការ​ សមាគម​ទាំង៣៨​ក៏បានជំរុញឱ្យ​រដ្ឋាភិបាល​កម្ពុជា​បន្តរឹតត្បិត​ទៅលើការ​លក់ដូរ​ និងប្រើប្រាស់​គ្រឿងស្រវឹង​ដែលជាកត្តា​បង្កហានិភ័យ​នៃដល់ការឆ្លង​ជំងឺកូវីដ១៩​។ ​ដូច្នេះ ​ចំពោះបញ្ហានេះ ​តើអាចទេ​ដែលរដ្ឋាភិបាល​កម្ពុជា​នឹងយកទៅ​ពិចារណា ​ហើយឈានទៅ​អនុវត្តនោះ​?